អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ!

85

នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)។

-ឈ្មោះ ណេត ចាន់រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន នៅចំណុចស្តុបផ្លូវវេងស្រេងក្បែររោងចក្រអ៊ីខាង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២:០០នាទី បន្ទាប់ពីរូបគេ និងបក្ខពួកឈ្មោះ ឈឹម(គេចខ្លួន)បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រី្តជនរងគ្រោះដែលកំពុងជិះម៉ូតូម្នាក់ឯងធ្វើដំណើរលើដងផ្លូវ បានសម្រេច នៅចំណុច ភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានស្រែកឆោរឡោ ដេញតាម ផ្អើលដល់កម្លាំងអាវុធហត្ថកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមរហូតឈានដល់ការឃាត់ខ្លួនតែម្តង។

ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេ និងបក្ខពួក ឈ្មោះ ឈឹម(គេចខ្លួន) គឺបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះខាងលើពិតប្រាកដមែន ដោយរូបគេជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ(គ្មានស្លាកលេខ) ជាមធ្យោបាយធ្វើសកម្មភាពឆក់។ ជនសង្ស័យ ខាងលើ បានបន្ថែមឲ្យដឹងទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន ជាប្រចាំថ្ងៃតាំងឆ្នាំ២០១៧ មកហើយ។