អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០១នាក់ ទៅតុលាការ!

6

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

-ឈ្មោះ ហ្វាង យាងណាម ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៥:០០នាទី ទៀបភ្លឺ ខណៈដែលរូបគេកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងការដ្ឋានសំណង់ចិន(សៀង ហៃ) នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ។

តាមចម្លើយសារភាព កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចនៅការដ្ឋានសំណង់ខាងលើ ពីរលើករួចមកហើយ លើកទី១ លួចបានដែកទម្ងន់ប្រហែល១៥គីឡូ ,លើកទី២ លួចបានដែកក្រចាប់ និងដែកក្រចាប់អន្ទាចំនួន ២០៕