កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០១៩

92

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងមានការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ ខេត្តក្រុង ដើម្បីរំឭកនិងចងចាំពីគុណបំណាច់ របស់បុព្វបុរសខ្លួនដូចដែលបានប្រារព្ធរាល់ៗឆ្នាំ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានការយាងអមដង្ហែដោយ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំង និងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គ្រប់ស្ថាប័ន និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។ ពិធីក្នុងឆ្នាំនេះ បានបញ្ចប់ ទៅដោយភាព អធឹកអធមសប្បាយរីករាយក្រៃលែង តាមប្រពៃណីដូនតាខ្មែរ ក្រោមការប្រឹងប្រែងរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រមជាមួយ មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងកងកម្លាំងចម្រុះ ជាច្រើនប្រភេទ ធានាបាននូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព សម្រាប់ ប្រជារាស្ត្រខ្មែរក៏ដូចជាភ្ញៀវបរទេសយ៉ាងច្រើនកុះករ ដែលមកចូលរួម ទស្សនា កំសាន្តយ៉ាងសប្បាយ រីករាយ ក្រៃលែង។

តែគួរឲ្យសោកស្តាយ មានមនុស្សមួយចំនួនតូច ដែលតាំងខ្លួនជាខ្មែរផ្តាច់មុខ បែរមិនសប្បាយចិត្តនិងរាជរដ្ឋាភិបាល រៀបចំ ពិធីប្រពៃណីជាតិខ្មែរ នេះទៅវិញ។ ពួកគេមិនត្រឹមតែមិនចូលរួមអបអរព្រះរាជពិធីបុណ្យជាតិខ្មែរប៉ុណ្ណោះទេ ពួកគេថែមទាំង ព្យាយាមរកគ្រប់មធ្យោបាយចង់បំផ្លាញបរិយាកាស នៃព្រះរាជពិធីបុណ្យមួយនេះ និងប្រឹងបំភ័ន្តបំភ្លៃទិដ្ឋភាពដ៏អធឹកអធម សប្បាយរីករាយក្រៃលែងនេះ ថាជាទិដ្ឋភាពស្រង៉េះស្រង៉ោច និង ភ័យខ្លាចទៅវិញ។

តើទាំងនេះគឺជាការភ័យខ្លាច ឬជាការសប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរ?

អាវុធហត្ថរាជធានីភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០១៩នៅថ្ងៃទី១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងមានការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ ខេត្តក្រុង ដើម្បីរំឭកនិងចងចាំពីគុណបំណាច់ របស់បុព្វបុរសខ្លួនដូចដែលបានប្រារព្ធរាល់ៗឆ្នាំ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានការយាងអមដង្ហែដោយ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំង និងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គ្រប់ស្ថាប័ន និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។ ពិធីក្នុងឆ្នាំនេះ បានបញ្ចប់ ទៅដោយភាព អធឹកអធមសប្បាយរីករាយក្រៃលែង តាមប្រពៃណីដូនតាខ្មែរ ក្រោមការប្រឹងប្រែងរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រមជាមួយ មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងកងកម្លាំងចម្រុះ ជាច្រើនប្រភេទ ធានាបាននូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព សម្រាប់ ប្រជារាស្ត្រខ្មែរក៏ដូចជាភ្ញៀវបរទេសយ៉ាងច្រើនកុះករ ដែលមកចូលរួម ទស្សនា កំសាន្តយ៉ាងសប្បាយ រីករាយ ក្រៃលែង។តែគួរឲ្យសោកស្តាយ មានមនុស្សមួយចំនួនតូច ដែលតាំងខ្លួនជាខ្មែរផ្តាច់មុខ បែរមិនសប្បាយចិត្តនិងរាជរដ្ឋាភិបាល រៀបចំ ពិធីប្រពៃណីជាតិខ្មែរ នេះទៅវិញ។ ពួកគេមិនត្រឹមតែមិនចូលរួមអបអរព្រះរាជពិធីបុណ្យជាតិខ្មែរប៉ុណ្ណោះទេ ពួកគេថែមទាំង ព្យាយាមរកគ្រប់មធ្យោបាយចង់បំផ្លាញបរិយាកាស នៃព្រះរាជពិធីបុណ្យមួយនេះ និងប្រឹងបំភ័ន្តបំភ្លៃទិដ្ឋភាពដ៏អធឹកអធម សប្បាយរីករាយក្រៃលែងនេះ ថាជាទិដ្ឋភាពស្រង៉េះស្រង៉ោច និង ភ័យខ្លាចទៅវិញ។តើទាំងនេះគឺជាការភ័យខ្លាច ឬជាការសប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរ?

Posted by Phnom Penh Gendarmerie on Wednesday, November 13, 2019