រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រជុំអប់រំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព នៃការរីករាលដាលមេរោគអេដស៍ និងការប្រឈមរបស់យុវជន ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម វជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជម្ងឺអេដស៍ និងលោកឧត្តមសេនីយ៍ទោ ញ៉ែម សុខាន់ធី នាយកទីចាត់ការសុខាភិបាលអគ្គបញ្ជាការដ្ឋាន អោយបានដឹងជ្រួតជ្រាប ដើម្បីកាត់បន្ថយនៃការឆ្លងពីជម្ងឺអេដស៍ ៕
Home ការងារក្រៅពីតួនាទីអាវុធហត្ថ ចូលរួមការងារសង្គម កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រជុំអប់រំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព នៃការរីករាលដាលមេរោគអេដស៍ និងប្រឈមរបស់យុវជន !