រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយ សប្បុរស រស់លោក សុខ ជា និងភរិយាឈ្មោះ សួន សុខឡាង ដែលរួមមាន៖ អង្ករ០១តោន, ទឹកស៊ីអ៊ីវ៣០យួរ=១៨០ដប, មីម៉ាម៉ា០៦កេសធំ=៣៦កេសតូច និងត្រីកន្ធរស្រស់០១កេសផងដែរ។ ជារើយៗ លោក សុខ ជា ក៏ដូចជា ភរិយាឈ្មោះ សួន សុខឡាង តែងយកអំណោយជាគ្រឿងឧបភោគនិងបរិភោគ មកប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការបំពេញបន្ថែមនូវរបបហូបចុក ប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថ រាជធានីភ្នំពេញផង និងដើម្បីផ្ញើជាទាន ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រនិងចាស់ជរាទុរគត់ដ៏ទៃទៀតតាមរយៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផង៕
ការឱ្យទានដោយចែករំលែកនូវទ្រព្យធនធាន ចំណីអាហារ ថ្នាំកែរោគសំលៀកបំពាក់ និងទីជម្រកជាដើម គឺជាកិច្ចសង្គ្រោះដ៏សំខាន់ និងចាំបាច់ណាស់ ដើម្បីជួយដល់មនុស្សផងគ្នាឱ្យមានសេចក្ដីសុខផ្លូវកាយ ផ្លូវចិត្ត និងឱ្យមានតុល្យភាពក្នុងសង្គម។
ក្នុងពុទ្ធសាសនាហៅការបរិច្ចាគទ្រព្យធនសម្ភារៈទាំងឡាយនេះ ថាជា «អាមិសទាន» ដែលអាចចាត់ទុកថា ជាផ្នែកមួយ នៃ«អរិយទ្រព្យ» គឺជាកំណប់ទ្រព្យដ៏ប្រសើរឧត្ដម កប់ទុកសម្រាប់ខ្លួនអ្នកធ្វើទាន តទៅពេលខាងមុខ។
ជាកិច្ចតបស្នងចំពោះអំពើសប្បុរសរបស់លោក សុខ ជា និងភរិយាឈ្មោះ សួន សុខឡាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែង ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឱ្យទៅជាទានដើម្បីជួយសង្គ្រោះដល់អ្នកដទៃ និងពុំចង់បានអ្វីត្រឡប់មកវិញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើក បន្ថែមថា នេះគឺជាទានដ៏គាប់ប្រសើរ និងជាកំណប់ទ្រព្យដ៏ឧត្តម របស់ម្ចាស់ទានយ៉ាងពេញលេញពិតប្រាកដហើយ៕
Home ការងារមនុស្សធម៌ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងការថ្លែងអំណរគុណចំពោះ លោក សុខ ជា និងលោកស្រី សួន សុខឡាង!