អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ១៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

24

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១០នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងវត្ថុតាងថ្នាំញៀន ៥៥កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យប្រុសស្រីទាំង ១៥នាក់ នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្កា្រប និងឃាត់ខ្លួន នៅចំណុចទីតាំងផ្សេងគ្នា ជាបន្តបន្ទាប់ ក្នុងនោះមាន៖

១/ ឈ្មោះ នង សំណាង ហៅណាង ភេទប្រុស អាយុ ២២ឆ្នាំ , ២/ ឈ្មោះ អ៊ឺង សុភ័ក្របញ្ញា ភេទស្រី អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧:៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារដីហ៊ុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងផ្ទះជួលលេខ១A ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៣/ ឈ្មោះ ម៉ែន សុភ័ក្រ្ត ភេទប្រុស អាយុ ៣២ឆ្នាំ , ៤/ ឈ្មោះ និត្យ វី ភេទប្រុស អាយុ ១៨ឆ្នាំ , ៥/ ឈ្មោះ កន សៀក ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៥:០០នាទី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចំនុចមាត់ទន្លេរក្រោយយឿត្រី ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

បន្ទាប់មក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួន បាន ជនសង្ស័យ ១០នាក់ ជាបន្តបន្ទាប់បន្ថែមទៀត នៅពីរចំណុចផ្សេងគ្នា ក្នុងនោះមាន៖

១/ ឈ្មោះ វឿន ម៉ៃ ភេទប្រុស អាយុ ២២ឆ្នាំ , ២/ ឈ្មោះ ស៊ុម ផាន់នី ភេទប្រុស អាយុ ២០ឆ្នាំ , ៣/ ឈ្មោះ ប៊ុត ឃឿន ភេទប្រុស អាយុ ២០ឆ្នាំ , ៤/ ឈ្មោះ ផាត ទិត្យ ភេទប្រុស អាយុ ១៤ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៥:០០នាទី នៅចំនុចផ្លូវបេតុងចូលឡុងឈិន ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥/ឈ្មោះ ផល តារា ភេទប្រុស អាយុ ២៣ឆ្នាំ , ៦/ ឈ្មោះ យ៉ាន ពេញ ភេទប្រុស អាយុ ២២ឆ្នាំ , ៧/ ឈ្មោះ ប៊ុន ពុទ្ធា ភេទប្រុស អាយុ ៣២ឆ្នាំ , ៨/ ឈ្មោះ នៅ សុភាព ភេទប្រុស អាយុ ៤៩ឆ្នាំ , ៩/ ឈ្មោះ ស៊ុង ស៊ីណា ភេទប្រុស អាយុ ៣២ឆ្នាំ , ១០/ ឈ្មោះ ប្រាជ្ញ លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំនៅវេលាម៉ោង១៦:០០នាទី នៅចំណុចភូមិឡរកំបោរ និងខ្ទមសំណង់មិនរៀបរយ ក្រុម៧ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕