អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចអាគុយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

33

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការបន្ទាប់ពីរូបគេធ្វើសកកម្មភាពលួចអាគុយរថយន្តកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវ៣៧១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យមានឈ្មោះ ទេព ណែមសុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានជិះកង់ចេញពីផ្ទះនៅ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ លុះពេលជិះមកដល់ម្តុំលូ៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏បានឃើញរថយន្តដឹកដីចតនៅលើចិញ្ចើមផ្លូវខាងមុខផ្ទះប្រជាពលរដ្ឋ ហើយក៏បានឃើញអាគុយរថយន្តដែលដោះហើយស្រាប់ ឃើញដូចនោះខ្លួនក៏ធ្វើសកម្មភាពលួចយកអាគុយរថយន្តនោះ តែត្រូវម្ចាស់រថយន្តមកទាន់ ក៏ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ព្រមជាមួយគ្នានោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានធ្វើតេស្ត ទឹកនោមជនសង្ស័យ ពិនិត្យឃើញថា មានជាប់សារធាតុញៀន ដែលជនសង្ស័យបានប្រើប្រាស់ខុសច្បាប់ជាប្រចាំផងដែរ៕