នៅវេលាម៉ោង ១៩.២៥នាទីថ្ងៃទី០១.១០.២០១៩នៅចំណុចមុខវិហារព្រះយាយស៊ូគ្រឹៈផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ មានករណីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ(សង្ស័យបែកថ្នាំ)បានឡេីងលេីដេីមឈេីដោះអាវចងជាមួយនិងខ្សែក្រវាត់យកមកធ្វេីខ្សែសំរាប់ចងករួចភ្ជាប់នឹងមែកឈេី។ បន្ទាប់ពីកម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានបានព្យាយាមលួងលោមនិងសង្គ្រោះជនរងគ្រោះឱ្យចុះមិនបានសម្រេចអស់រយៈពេលជាងពីរម៉ោងព្រោះតែខ្វះសម្ភារៈ ក៏បានស្នើសុំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសហការអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា ដោយប្រើវិធីសាស្ត្រនិងសម្ភារៈ ដែលបានច្នៃប្រឌិតដោយខ្លួនឯងឡើងស្របតាមស្ថានភាពជាក់ស្តែង ដូចជាឡានជណ្តើរច្នៃដែលអាចដូយឡើងជញ្ជាំងអាគារ ផ្លោះរបង ឬទីកន្លែងខ្ពស់ផ្សេងៗ និងសំណាញ់ដែលអាចប្រើសម្រាប់បង់ រារាំងសកម្មភាពច្រង៉េងច្រង៉ាងរបស់ជនសង្ស័យមានដាវកាំបិតដំបងវែង ឬទ្រជនរងគ្រោះដែលធ្លាក់មកពីទីខ្ពស់បាន ធ្វើឱ្យការសង្គ្រោះ ទទួលជោគជ័យក្នុងរយៈពេលដ៏ខ្លី៕