រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩:៣០នាទីព្រឹក នៅចំណុចផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាពហែករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង ដើម្បីចូលទៅលួចយកធុងទឹកឡាន និងធុងម៉ាស៊ីនត្រជាក់ឡាន តែខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពលួច ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ហើយប្តឹងទៅកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តនោះ មកឃាត់រូបគេទាំង ០២នាក់ យកមកទីបញ្ជាការដ្នានអាវុធហត្ថក្រុងភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ។
១/ឈ្មោះ ផន ភក្តី ហៅពីង ភេទប្រុស អាយុ ២៧ឆ្នាំ
២/ឈ្មោះ ប៊ិន សុវណ្ណបញ្ចៈរ៉ូត ហៅរ៉ូត ភេទប្រុស អាយុ ២៣ឆ្នាំ
ក្នុងពេលសួរចម្លើយរូបគេទាំង ០២នាក់ ខាងលើ សារភាពថា ពិតជាបានធ្វើសកម្មភាពហែករបងផ្ទះប្រជាពលរដ្ន នៅចំណុចខាងលើ ចូលទៅលួចធុងទឹកឡាន និងធុងម៉ាស៊ីនត្រជាក់ឡាន ពិតប្រាកដមែន។ ពួកគេបានប្រាប់ឲ្យដឹងទៀតថា (ឈ្មោះ ប៊ិន សុវណ្ណបញ្ចៈរ៉ូត ហៅរ៉ូត) កន្លងមកធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០៥ខែ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។ ចំណែកឈ្មោះ ផន ភក្តី ហៅពីង ប្រាប់បញ្ជាក់ដែរថា រូបគេកន្លងមកធ្វើធ្វសកម្មភាពលួច ០១លើក និងប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃផងដែរ។
ក្រោយពេលស្តាប់ចម្លើយពួកគេទាំង ០២នាក់ រួច ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩៕