មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខមេបញ្ជាការរងខណ្ឌដែលមានជម្ងឺ!

37

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2019 លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ មូលដ្ឋានកងរាជរាជអាវុធហត្ថខណ្ឌទួលគោក បានដឹកនាំ សមាជិក អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី លី សេរី មេបញ្ជាការរងខណ្ឌ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅផ្ទះស្រុកល្វាឯម ខេត្តកណ្តាល ដោយនាំទៅជាមួយ ថវិកាចំនួន1លាន9សែន5ម៉ឺន ដែលជាថវិកាចូលរួមពីមេបញ្ជាការ-មេបញ្ជាការរងខណ្ឌ នឹងមូលនិធិគ្រួសារអាវុធហត្ថខណ្ឌទួលគោក ព្រមទាំង អង្ករ ០៤បាវ ,ទឹកក្រូច០២កេះ ,ទឹកផ្លែឈើ ០២កេះ, ទឹកសុទ្ធ ០៤កេះ ជូនដល់អ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខផងដែរ ។ ជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯក នុត រ៉ានី មេបញ្ជាការរងអាវុធហត្ថខេត្តស្វាយរៀង បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ៤០ម៉ឺនរៀល ផងដែរ ជូនដល់ លោក វរសេនីយ៍ត្រី លី សេរី ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ដើម្បីជួយសម្រាលការព្យាបាលបញ្ហាសុខភាពរបស់គាត់។
សរុបជាទឹកប្រាក់ ដែលទទួលបានពីការឧបត្ថម្ភ ពីមេបញ្ជាការ-មេបញ្ជាការរង រួមជាមួយមូលនិធិគ្រួសារអាវុធហត្ថខណ្ឌទួលគោក នឹងសប្បុរសជនគឺចំនួន ២លាន៣សែន៥ម៉ឺនរៀល៕