បច្ចេកទេសវេចខ្ចប់ថ្នាំញៀនដ៏ឈ្លៀសវៃ តែត្រូវធ្លាក់ក្នុងកណ្តាប់ដៃអាវុធហត្ថភ្នំពេញដដែល!

53

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យ ឈ្មោះ កាំង គីមហុង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបាន កម្លាំងមូលដ្ឋានខណ្ឌ ពោធិសែនជ័យ ឃាត់ខ្លួន កាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន:

១/ក្រាមពណ៌សថ្លា ១៣៨ កញ្ចប់ស្មើនឹង ៧៥,០៩ ក្រាម
២/ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង
៣/សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ជនសង្ស័យរូបនេះ បានប្រើបច្ចេកទេសវៃឆ្លាត ចរាចរថ្នាំញៀនដោយវេចខ្ចប់នៅក្នុងក្រដាស់ប្រាក់លាក់បាំងភ្នែកសមត្ថកិច្ច អស់រយៈពេលជាយូរមកហើយ តែដោយវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ បានតាមដានស្រាវជ្រាវ ដឹងពីល្បិចកល របស់ជនល្មើសរហូតឈានដល់ការបង្ក្រាបជាក់ស្តែង និងបញ្ជូនឲ្យការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់តែម្តង៕

បច្ចេកទេសវេចខ្ចប់ថ្នាំញៀនដ៏ឈ្លៀសវៃ តែត្រូវធ្លាក់ក្នុងកណ្តាប់ដៃអាវុធហត្ថភ្នំពេញដដែល!

បច្ចេកទេសវេចខ្ចប់ថ្នាំញៀនដ៏ឈ្លៀសវៃ តែត្រូវធ្លាក់ក្នុងកណ្តាប់ដៃអាវុធហត្ថភ្នំពេញដដែល!នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យ ឈ្មោះ កាំង គីមហុង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបាន កម្លាំងមូលដ្ឋានខណ្ឌ ពោធិសែនជ័យ ឃាត់ខ្លួន កាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន:១/ក្រាមពណ៌សថ្លា ១៣៨ កញ្ចប់ស្មើនឹង ៧៥,០៩ ក្រាម២/ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង៣/សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនជនសង្ស័យរូបនេះ បានប្រើបច្ចេកទេសវៃឆ្លាត ចរាចរថ្នាំញៀនដោយវេចខ្ចប់នៅក្នុងក្រដាស់ប្រាក់លាក់បាំងភ្នែកសមត្ថកិច្ច អស់រយៈពេលជាយូរមកហើយ តែដោយវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ បានតាមដានស្រាវជ្រាវ ដឹងពីល្បិចកល របស់ជនល្មើសរហូតឈានដល់ការបង្ក្រាបជាក់ស្តែង និងបញ្ជូនឲ្យការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់តែម្តង៕#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Thursday, April 2, 2020