រាជធានីភ្នំពេញ ៖ ដោយថ្មីៗនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនដល់សមត្ថកិច្ចអាវុធហត្ថថា នៅម្តុំផ្លូវ ណប្រ៊ីដ ឧស្សាហ៍កើតមានករណីចោរឆក់ជាញឹកញាប់ អាវុធហត្ថរាជធានីភ្នំពេញ បានបង្កើនសកម្មភាពល្បាតពួនឆ្មក់ ដោយកម្លាំងស៊ីវិល រហូតបានប្រទះហេតុការណ៍ជាក់ស្តែង ដោយយុវជនមួយក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់កំពុងជិះម៉ូតូ នៅចំណុចមុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោងប្រមាណ ២២និង០៥នាទីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩។ ក្រុមជនសង្ស័យមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ដោយ០២នាក់ធ្វើសកម្មភាពឆក់ និង ០២នាក់ទៀតជិះម៉ូតូបិទគូថពីក្រោយ ត្រូវបាន កម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលបន្លំជាជនស៊ីវិល ពួនឆ្មក់ក្តាប់សភាពការណ៍ បានប្រទះឃើញ ក៏ធ្វើការប្រដេញរហូតកៀរម៉ូតូចោរដួលនិងរត់ចុះទឹក ចាប់បាន០២នាក់ និង០២នាក់ទៀត បត់ម៉ូតូត្រឡប់ក្រោយរត់គេចខ្លួន៕
Home ប្រតិបត្តិការ ការងារបង្ក្រាប កម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថរាជធានីភ្នំពេញ ប្រដេញចោរឆក់រត់ធ្លាក់ទឹក!