ទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយជា សម្ភារ និងថវិកា របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូន បុរសពិការម្នាក់ ឈ្មោះ សយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទើបតែចេញពីមន្ទីរពេទ្យ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ពេលដែលខ្លួនកំពុងជិះម៉ូតូ បណ្តាលឱ្យមានរបួសបែកឆ្អឹងសន្លាក់ក្បាលជង្គង់ខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយជើងឆ្វេងគាត់មានសភាពធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ទើបចាំបាច់ត្រូវកាត់ចេញ ដើម្បីសង្គ្រោះជីវិត។
អំណោយដែលក្រុមការងារបានយកប្រគល់ជូនដល់លោក សយ ពិសិដ្ឋ រួមមានថវិកាចំនួន ១,០០០,០០០ រៀល, រទេះរុញ ០១គ្រឿង, អង្ករ០២ការ៉ុង, មី០១កែស, ទឹកសុទ្ធ០២កែស, ទឹកក្រូច០២កែស, ទឹកដោះគោឆៅ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, សាច់ក្រក០១គីឡូក្រាម, សាច់ជ្រូកផាត់០.៥០គីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, ប្រេងឆាដបធំ០១ដប, សៀងខ្មែរ០១យួរ,ត្រីខកំប៉ុង០២យួរ,អំបិល០២គីឡូក្រាម,ម្សៅសាប៊ូ០១ថង់,សាប៊ូដុសខ្លួន០១ដុំ, ថ្នាំដុសធ្មេញ០២ប្រអប់, ម៉ាស់០៤ប្រអប់, ច្រាស់ដុសធ្មេញ០៥ដើម, ថ្នាំដុសធ្មេញ០២ប្រអប់, កន្សែងពោះគោ០១, មុង០១,ភួយ០១។ ក្នុងឱកាសនោះលោកវរសេនីយ៍ឯក សៀ ទីន ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៣០០,០០០រៀល ដល់ក្រុមការងារយុវជនសង្កាត់ ដែលបានមកចូលរួមក្នុងដំណើរចុះសាកសួរសុខទុក្ខនេះផងដែរ៕