ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ ប្រគល់អំណោយជូនដល់គ្រួសារសមាជិកចំនួន០២គ្រួសារ រួមមាន៖១.លោកព្រិន្ទបាលឯក សុង ម៉េងស័ង សមាជិកវរអន្តរាគមន៍ ដែលឪពុកមានបញ្ហាបេះដូង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកណ្ដាល២.លោកព្រិន្ទបាលឯក យ៉ូវ វិច្ឆា សមាជិកវរអន្តរាគមន៍ ដែលកូនរលាកទឹកក្ដៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងមួយគ្រួសារ ទទួលបាន ៖ ត្រីខ មី ភេសជ្ជៈ ទឹកសុទ្ធ រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕