ចោរ ០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន!

25

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលបានធ្វើសកម្មភាព លួច ម៉ាស៊ីនត្រជាក់។ ជនសង្ស័យទាំង ០២នាក់នោះមាន៖

១.ឈ្មោះ ស៊ុំ សុភក្រ័្ត ភេទប្រុស អាយុ២៥ , ២.ឈ្មោះ សៅ ជីវ៉ា ហៅអាឡេវ ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត នៅចំនុចដីឡូត៍ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រូបគេពិតជាមានចេតនាធ្វើសកម្មភាពលួចកាត់យកម៉ាស៊ីនត្រជាក់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ០២ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។