នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការអាវុធហត្ថកំបូល បានចាត់ក្រុមការងារ ជាតំណាង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក កែវ ឌីវេទ ជំនួយការខណ្ឌ ដែលមានជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិ ចំការដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ១លានរៀល, ទឹកសុទ្ធ ភេសជ្ជៈ៣កែស, ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕
Home កំណែទម្រង់ ក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចុះសួរសុខទុក្ខ សមាជិក មានជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន