លោកវរសេនីយ៍ទោ សៀ ទីន អបអរសាទរនិងលើកទឹកចិត្តសមាជិកក្រោមឱវាទ

28

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ សៀ ទីន នាយរងសេធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការលើទឹកចិត្តដល់កីឡាករ ឃីម ឌីមា ដែលជាសមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាកូនចៅក្រោមឱវាទផ្ទាល់របស់លោក ដែលជានិច្ចជាកាល ឃីម ឌីមា បានទៅចូលរួមប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែរ ទទួលបានជោគជ័យគួជាទីមោទន។ ក្នុងការប្រកួតរយៈពេលថ្មីៗនេះ ឃីម ឌីមា បានផ្តួលគូរប្រកួតឲ្យសន្លប់ ៦នាក់ ជាបន្តបន្ទាប់គ្នារហូតបានពានរង្វាន់ជើងឯក ខ្សែរក្រវ៉ាត់ស្រាបៀរកម្ពុជាពីស្ថានី៍យ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងលើកចុងក្រោយ ឃីម ឌីមា បានយកឈ្នះ កីឡាករជើងខ្លាំងថៃ ខុន ក្រុងថេប ដែលជាកីឡាកែងមុតស្រួចគួរឲ្យភ័យខ្លាច ទទួលបានការសាទរយ៉ាងកក្រើកសង្វៀនប្រដាល់ស្ថានី៍យ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏ដូចជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់ទូទាំងប្រទេស ។