អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាល ជម្ងឺឆ្លង Covid-19!

34

ខណៈពេលដែលបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងប្រឈមមុខជាមួយការឈ្លានពានពី ជម្ងឺឆ្លង Covid-19 អាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការពារជាបន្តបន្ទាប់ ដល់សមាជិករបស់ខ្លួន ក្នុងការទប់ស្កាត់វីរុសមួយនេះ ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួម ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជម្ងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ ក្រសួង សុខាភិបាល។ ៥ថ្ងៃជាប់គ្នាមកនេះ គេឃើញអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំ ម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ ចុះទៅសហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ខណ្ឌ នគរបាលប៉ុស្ត៍ យុវជនស.ស.យ.ក និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងខណ្ឌដង្កោ ដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌ និងបានអបរំសមាជិក របស់ខ្លួន ទាំងក្នុងទីបញ្ជាការរាជធានីនិងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ឲ្យយល់ច្បាស់អំពីវិធីការពារ និង ទប់ស្កាត់ ការរីករាលដាល ជម្ងឺឆ្លង Covid-19 តាមកាណែនាំរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយបានទទួលការអនុញ្ញាតពី លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក៏ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និង បន្ទាប់ពីកម្លាំង អាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នាបានជ្រួតជ្រាបច្បាស់ អំពីវិធានការ ការពារ និងទប់ស្កាត់ការរីករាលដាល ជម្ងឺឆ្លង Covid-19 ក៏ដូចជាបានចុះផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ ទូទាំងខណ្ឌដង្កោរួចមក លោកក៏បានរៀបចំម៉ូតូកង់បីបំពាក់ដោយគ្រឿងបំពងឃោសនសព្ទ បន្ថែមរហូតដល់ទៅ ១៤គ្រឿង ក្នុងការចូលរួម ផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទៅតាមបណ្តាខណ្ឌដ៏ទៃទៀត ទូទាំងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាជនមហាជន បានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការ ចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬទឹកចែល សម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ, និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត តើវិជ្ជមានឬអវិជ្ជមាន ជាពិសេស អ្នកមកពីបរទេស ឬ បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីក្រៅប្រទេស សូមដាក់ខ្លួនឯង រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូន និង ក្រុមគ្រួសារសាច់ញាតជាដាច់ខាត៕

អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងCovid-19!

អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាល ជម្ងឺឆ្លង Covid-19!ខណៈពេលដែលបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងប្រឈមមុខជាមួយការឈ្លានពានពី ជម្ងឺឆ្លង Covid-19 អាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការពារជាបន្តបន្ទាប់ ដល់សមាជិករបស់ខ្លួន ក្នុងការទប់ស្កាត់វីរុសមួយនេះ ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួម ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជម្ងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ ក្រសួង សុខាភិបាល។ ៥ថ្ងៃជាប់គ្នាមកនេះ គេឃើញអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំ ម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ ចុះទៅសហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ខណ្ឌ នគរបាលប៉ុស្ត៍ យុវជនស.ស.យ.ក និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងខណ្ឌដង្កោ ដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌ និងបានអបរំសមាជិក របស់ខ្លួន ទាំងក្នុងទីបញ្ជាការរាជធានីនិងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ឲ្យយល់ច្បាស់អំពីវិធីការពារ និង ទប់ស្កាត់ ការរីករាលដាល ជម្ងឺឆ្លង Covid-19 តាមកាណែនាំរបស់ក្រសួងសុខាភិបាល។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយបានទទួលការអនុញ្ញាតពី លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក៏ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និង បន្ទាប់ពីកម្លាំង អាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នាបានជ្រួតជ្រាបច្បាស់ អំពីវិធានការ ការពារ និងទប់ស្កាត់ការរីករាលដាល ជម្ងឺឆ្លង Covid-19 ក៏ដូចជាបានចុះផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ ទូទាំងខណ្ឌដង្កោរួចមក លោកក៏បានរៀបចំម៉ូតូកង់បីបំពាក់ដោយគ្រឿងបំពងឃោសនសព្ទ បន្ថែមរហូតដល់ទៅ ១៤គ្រឿង ក្នុងការចូលរួម ផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទៅតាមបណ្តាខណ្ឌដ៏ទៃទៀត ទូទាំងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាជនមហាជន បានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការ ចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬទឹកចែល សម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ, និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត តើវិជ្ជមានឬអវិជ្ជមាន ជាពិសេស អ្នកមកពីបរទេស ឬ បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីក្រៅប្រទេស សូមដាក់ខ្លួនឯង រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូន និង ក្រុមគ្រួសារសាច់ញាតជាដាច់ខាត៕#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Monday, March 30, 2020