អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ!

12

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

១/ ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ,២/ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ

ជនសង្ស័យទាំង02នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន ខណៈដែលរូបគេបានធ្វើសកម្មភាពបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ពីប្រជាពលរដ្ឋជាស្រ្តីជនរងគ្រោះមា្នក់ ដែលកំពុងជិះម៉ូតូ ០១គ្រឿងម៉ាក ស្កូពី ពណ៍ស ស្លាកលេខ ភ្នំពេញ 1GQ-5224 ដោយមានកាន់ទូរស័ព្ទជាប់ដៃ ធ្វើដំណើរលើដងផ្លូវ តាមបណ្តោយផ្លូវវែងស្រេង កែងការ៉ាសស៊ាំងតេលា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោឡោ ចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យដែលកំពុងល្បាតឃើញ ក៏ប្រដេញស្ទាក់ រហូតដល់មុខស្ថានីយ៍ប៉ុស្ត៍បាយ័នស្ទឹងមានជ័យ កម្លាំងល្បាតអាវុធហត្ថ ក៏ឃាត់ខ្លួន ជនសង្ស័យ ទាំង០២នាក់នោះ តែម្តង។

ក្រោមវិធានការជំនាញ ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កន្លងមកពួកគេ រួមជាមួយ បក្សពួកម្នាក់ទៀតឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ០៣លើក រួចមកហើយ។ ជារៀងរាល់ថ្ងៃពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ៕