ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការហ្វឹកហ្វឺន យុទ្ធវិធីវាយលុកចូលក្នុងអាគាររំដោះចំណាប់ខ្មាំង ដោយហាត់សមនៅលើទីលានហ្វឹកហ្វឺនក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការឧទ្ទេសនាមដោយលោកវរសេនីយ៍ សៀ ទីន កូនប្រុសច្បងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។លោកវរសេនីយ៍ សៀ ទីន គឺជាយុវជនខ្មែរវ័យក្មេងមួយរូបដែលបានរៀនចប់មហាវិទ្យាល័យការពារជាតិអូស្ត្រាលី និងបណ្ឌិតសភាយោធាអូស្ត្រាលី ក្នុងវ័យជាង២០ឆ្នាំតែប៉ុណ្ណោះ។