ជារៀងរាល់ថ្ងៃ ក្រៅពីបំពេញតួនាទីភារកិច្ចស្នូល លើការងារ បង្កា បង្ក្រាប សង្គ្រោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ គឺតែង ហ្វឹកហ្វឺន រៀនសូត្រ លើគ្រប់មុខជំនាញ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងរបស់ខ្លួន ឲ្យមានការអភិវឌ្ឍន៍ ទាន់សម័យកាល។ មិនតែប៉ុណ្ណោះ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានបំប៉នបន្ថែមនូវចំណេះដឹងទូទៅរបស់ខ្លួន ដោយសិក្សាពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជំនឿ សាសនា ក្នុងសម័យកាលនីមួយៗ របស់កម្ពុជា ទៀតផងដែរ។
ខាងក្រោមនេះ គឺជាសកម្មភាពចុះកម្មសិក្សា របស់អាវុធហត្ថរាជធានីភ្នំពេញ នៅព្រះបរមរាជវាំង សារមន្ទីរជាតិ និង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១) ដើម្បីស្វែងយល់ជាក់ស្តែងអំពី ព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ ពិធីការនៃការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះមហាក្សត្រ វប្បធម៌ អរិយធម៌ ជំនឿ សាសនា និង ប្រវត្តិសាស្ត្រព្រមទាំងមូលហេតុនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលធ្លាប់កើតមានក្នុងប្រទេសកម្ពុជា៕