អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ!

3

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

-ឈ្មោះ រ៉ា វីរៈបុណ្យ ភេទប្រុស អាយុ ១៥ឆ្នាំ

រូបគេ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១:០៩នាទី រំលងអធ្រាត្រ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៦៣ កែងផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ និងបក្សពួកម្នាក់ទៀត ឈ្មោះ ណីណី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ(គេចខ្លួន) ជិះម៉ូតូ ០១គ្រឿងម៉ាក Fino ពណ៍ខ្មៅ ស្លាកលេខ ព្រៃវែង 1F-4760 បានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីជនរងគ្រោះ ជាជនជាតិចិន ដែលកំពុងធ្វើដំណើរលើដងផ្លូវ ភ្លាមនោះជនរងគ្រោះបានស្រែកឲ្យគេឯងជួយ ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមពួកគេទាំង ០២នាក់ រហូតដល់ផ្លូវ៣៦០ កែងផ្លូវ១៦៧ ទើបធ្វើការឃាត់ខ្លួនបានម្នាក់ ចំណែកឈ្មោះ ណីណី បានរត់គេចខ្លួនបាត់៕