នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១២ ចំណុះរាជធានីភ្នំពេញ បានចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ គ្រិស្តសករាជ២០១៩ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។
សូមគុណបុណ្យព្រះរតនៈត្រៃយ៍ បារមីវត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា លោកនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងកូនចៅ សាច់ញាតិទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ជាអស់ជម្ងឺទាំងពួង ដើម្បីដឹកនាំអង្គភាពកងរាជអាវុធហត្ថ ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿងតរៀងទៅ និងស្ថិតនៅជាម្លប់ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថទូទាំងប្រទេស ជារៀងរហូត៕