រាជធានីភ្នំពេញ ៖ វេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី ១២ មករា ២០១៩ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី នី សាវុធ សមាជិកអាវុធហត្ថខណ្ឌដូនពេញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ព្រមទាំងនាំយកទឹកសុទ្ធ ទឹកផ្លែឈើ អមជាមួយថវិកាឧបត្ថម្ភរបស់ឯកឧត្តមមេបញ្ជាការនិងថវិកាមិត្តរួមការងារអាវុធហត្ថខណ្ឌដូនពេញ សរុប ចំនួន2,500,000.00៛ (ពីរលានប្រាំសែនរៀល) ប្រគល់ជូនអ្នកជម្ងឺ ដើម្បីជួយសម្រាលបន្ទុកថ្លៃព្យាបាល។ ព្រមជាមួយគ្នានោះ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀល ដល់អ្នកជម្ងឺផ្សេងទៀត ដែលសម្រាកព្យាបាលក្បែរគ្នាផងដែរ៕