អាក្រៀមមិនទាន់អស់ អាស្រស់មកដល់!

19

រាជធានីភ្នំពេញ ៖ រយៈពេល ០២សប្តាហ៍ ចាប់ពីដើមខែធ្នូមក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ជាច្រើនករណី មិនតិចជាង ១៦លើក ឃាត់ខ្លួនជនសង្ស័យបានប្រហែលជាង ៧៦នាក់ រួម និងក្រាមពណ៍សថ្លា ២០៥កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរបស់មូលដ្ឋានខណ្ឌទាំង១២ ចំណុះក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលជនសង្ស័យប្រុសស្រី ២៤នាក់ រួម និងក្រាមពណ៍សថ្លា ១២កញ្ចប់(ប្រភេទម៉ាទឹកកក) បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ដែលពួកគេទាំងនោះ ត្រូវបាន កម្លាំងមូលដ្ឋានខណ្ឌដូនពេញ ,ខណ្ឌជ្រោយចង្វារ រួមមានការសហការជាមួយការិយាល័យជំនាញស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨ តែរំលងមិនទាន់បាន ០២ថ្ងៃ ស្រួលបួលផង គឺកាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនិងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២៤នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។

ជាក់ស្តែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជភ្នំពេញ បានបញ្ជូនជនសង្ស័យ ២២នាក់ រួម និងក្រាមពណ៍សថ្លា ៩៤កញ្ចប់(ប្រភេទម៉ាទឹកកក) ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ២២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ,ខណ្ឌដូនពេញ ,ខណ្ឌព្រែកព្នៅ រួមមានការសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះរួមមាន៖

១/ ឈ្មោះ លី ហ្វា ស៊ី ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ លី ទែម ហៅយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ៅង១៥:៣០នាទី នៅចំណុច ផ្លូវបេតុងមុខបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៣/ ឈ្មោះ ណត និតសារ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ,៤/ ឈ្មោះ ណយ វ៉ាន់ណេត ភេទប្រុស អាយុ ១៨ឆ្នាំ ,៥/ ឈ្មោះ បៀង ថុងលី ភេទប្រុស អាយុ ២១ឆ្នាំ ,៦/ ឈ្មោះ ពៅ សុជាហាយ ភេទប្រុស អាយុ ២១ឆ្នាំ ,៧/ ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ,៨/ ឈ្មោះ ឆែម មិនា ភេទប្រុស អាយុ ២៨ឆ្នាំ ,៩/ ឈ្មោះ ខៀវ វណ្ណូ ភេទប្រុស អាយុ ៣៨ឆ្នាំ ,១០/ ឈ្មោះ សុខ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ ,១១/ ឈ្មោះ ផៃ ផារ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ

១២/ ឈ្មោះ សារី សារ៉ាយ ភេទប្រុស អាយុ ១៩ឆ្នាំ ,១៣/ ឈ្មោះ ចាន់ ផលិត ភេទប្រុស អាយុ ៣៤ឆ្នាំ ,១៤/ ឈ្មោះ ស៊ីន សាយ័ន ភេទប្រុស អាយុ ៣៧ឆ្នាំ ,១៥/ ឈ្មោះ វ៉ន ញឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ,១៦/ ឈ្មោះ ប្រាក់ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ ,១៧/ ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ ,១៨/ ឈ្មោះ បូ សាលី ភេទប្រុស អាយុ ២០ឆ្នាំ ,១៩/ ឈ្មោះ ពៅ សុវត្ថិ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទី និងម៉ោង១៥:៣០នាទី នៅចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២០/ ឈ្មោះ ថៃ សុខគ័ង ភេទប្រុស អាយុ ២៣ឆ្នាំ ,២១/ ឈ្មោះ ហេង ចេង ភេទប្រុស អាយុ ២៧ឆ្នាំ ,២២/ ឈ្មោះ ស្វាយ កែវរតនៈ ភេទប្រុស អាយុ ២៧ឆ្នាំ ,២៣/ ឈ្មោះ ហួរ សាំងហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:២០នាទី នៅចំណុច ភូមិខ្ទរ សង្កាតព្រែកលៀប និងបន្ទប់ជួល០២ផ្សេងគ្នា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

២៤/ ឈ្មោះ ម៉ិក កុសល់ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០:៣០នាទី នៅចំណុច ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ នៃការសួរចម្លើយរបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ២៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំងអស់ក៏ជារបស់ពួកគេផងដែរ ទើបសមត្ថកិច្ចអាវុធហត្ថ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕