អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

5

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១៧កញ្ចប់(ប្រភេទម៉ាទឹកកក)។

ពួកគេទាំង ០៩នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ០២ថ្ងៃផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖

១/ ឈ្មោះ យ៉ុន ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ ,២/ ឈ្មោះ ព្រៃ សំអូន ភេទប្រុស អាយុ ៣២ឆ្នាំ ,៣/ ឈ្មោះ រៀម សារ៉េម ភេទប្រុស អាយុ ២៧ឆ្នាំ ,៤/ ឈ្មោះ តឿ តួ ភេទប្រុស អាយុ ២៨ឆ្នាំ ,៥/ ឈ្មោះ ជា សុខជី ភេទប្រុស អាយុ ២៤ឆ្នាំ ,៦/ ឈ្មោះ សួ រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ ,៧/ ឈ្មោះ ក្រី រ៉ង ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១:២៣នាទី ចំណុច បន្ទប់ជួលលេខ៤A ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៨/ ឈ្មោះ វិន ថាន់អាង ភេទប្រុស អាយុ ៣៧ឆ្នាំ ,៩/ ឈ្មោះ ង្វៀង យ៉ាំងសី ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១:០០នាទី នៅចំណុច ផ្លូវបេតុង(កំរោង៣) ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមវិធានការជំនាញក្រោមការសាកសួរ របសសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៩នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕