រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងថ្ងៃតែមួយ។
ពួកគេទាំង ០៥នាក់នេះមាន៖
១/ ឈ្មោះ ផល រ៉ាដូ ភេទប្រុស អាយុ ១៨ឆ្នាំ ,២/ ឈ្នោះ ផល សារៀម ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ វ៉េន វ៉ង ភេទប្រុស អាយុ ១៩ឆ្នាំ ,៤/ ឈ្មោះ វណ្ណ គឹមលាប ភេទប្រុស អាយុ ១៨ឆ្នាំ
រូបគេទាំង ០៤នាក់ នេះត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង១៦:០០នាទី នៅចំណុច គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែក ០១នាក់ មានឈ្មោះ អ៊ាង តៃសេង ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២២:១០នាទី នៅចំណុច ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ០៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕