ឧបការគុណអាចារ្យ តបស្នងវិញដោយកតញ្ញុតា!

9

រាជធានីភ្នំពេញ ៖ លោកគ្រូអ្នកគ្រូគឺជាបុគ្គលដែលមានតម្លៃ មានគុណូបការៈដ៏ខ្ពង់ខ្ពស់ក្រៃលែង។ លោកគ្រូអ្នកគ្រូអប់រំបង្រៀនអ្នក មិនដែលចង់បានការតបស្នងអ្វីពីអ្នកវិញនោះទេ ក្រៅពីចង់ឲ្យអ្នកចេះ កសាងខ្លួនឲ្យបានល្អ តាំងចិត្តធ្វើជាធាតុមួយនៃសង្គមដែលមានតម្លៃ ចេះគោរពច្បាប់រដ្ឋ ច្បាប់សាលា ច្បាប់សង្គម ច្បាប់គ្រួសារ និងយកចិត្ដទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្មើនឹងទឹកចិត្តដែលលោកប្រឹងបង្រៀនតែប៉ុណ្ណោះ។ ក្នុងអារម្មណ៍របស់គ្រូ តែងមានភាពសប្បាយរីករាយបំផុតនៅពេលឃើញសិស្សានុសិស្សរបស់លោកខិតខំស្វែងរកវិជ្ជា កសាងចរិយាថ្លៃថ្នូរ រៀបចំមារយាទឲ្យល្អប្រពៃ បណ្ដុះស្មារតីគុណធម៌ ប្រព្រឹត្តតែអំពើជាសីលធម៌ មានអនាគតរីកចម្រើនថ្កុំថ្កើងក្នុងផ្លូវសុច្ចរិត ប្រៀបដូចជាពន្លឺដ៏សែនត្រជាក់របស់ព្រះច័ន្ទដែលតែងតែជាទីចូលចិត្តនៃមនុស្សសត្វទាំងពួង ។ ពាក្យចាស់លោកពោលថា «មាតាបិតាជាអាចារ្យទីមួយ ជាអ្នកបង្រៀនកូន ឱ្យចេះនិយាយ ចេះដើរ ចេះឈរ ចេះស្លៀកពាក់ ចំណែកគ្រូបង្រៀន គឺជាអាចារ្យទី២ ជាអ្នកផ្ដល់ចំណេះដឹង ចំណេះវិជ្ជា ទៅដល់សិស្ស ។ ដូចនេះគុណូបការៈ របស់គ្រូប្រកបដោយមេត្ដា ករុណា មានព្រហ្មវិហារធម៌ចំពោះសិស្សានុសិស្សរបស់លោកគ្រប់ៗគ្នា មិនខុសពីមាតាបិតា ដែលមានសន្ដានចិត្ដទៅលើកូនឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលសិស្សណាម្នាក់តបស្នង ឧបការគុណរបស់គ្រូវិញដោយកតញ្ញុតាធម៌ គឺជាសេចក្តីរំភើបបំផុត ក្នុងឆាកជីវិតរបស់គ្រូម្នាក់ៗ។

នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តំណាងអតីតសិស្សសាលាបាក់ទូកនាទសវត្សទី៨០ បាននាំយកថវិកាចំនួន ១,២០០$(មួយពាន់ពីររយដុល្លារ) ទៅជូនដល់ លោកគ្រូ ជា សែ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅផ្ទះ។ ថវិកាទាំង១,២០០$ គឺជាថវិការបស់សប្បុរសជន០៤នាក់ ដែលជាអតីតសិស្ស សាលាបាក់ទូកនាទសវត្សទី៨០ គឺ លោកតែ ជួរ 500$ លោកវេជ្ជបណ្ឌិត ជា សុខឃាង 250$ លោកឧត្តមសេនីយ៍ទោ តាវ គារី 250$ លោកទន្តបណ្ឌិត ទិត ហុងយឺ 200$ បានប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ថែមពីលើថវិកាចំនួន4,525$ របស់លោកនាយកសាលាបាក់ទូក ព្រមទាំងអតីតគ្រូនិងអតីតសិស្សបាក់ទូកនាទសវត្សទី៨០ចំនួន៨៥នាក់ដែលបានរួមគ្នាបរិច្ចាគ ជូនដល់លោកគ្រូ ជា សែ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅឯមន្ទីរពេទ្យកាល់ម៉ែត សរុបបានចំនួន 5,725$។ ទឹកចិត្តសប្បុររបស់លោកទាំង០៤នាក់នេះ កើតចេញពីទឹកចិត្តកតញ្ញុតាធម៌ចំពោះអតីតគ្រូបង្រៀនពួកគាត់ បន្ទាប់ពីពួកគាត់បានឃើញព័ត៌មាន មិត្តរួមជំនាន់ ចុះទៅសួរសុខទុក្ខលោកគ្រូ ជា សែកន្លងមក។

គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ព្រោះតែមនោសញ្ចេតនា ប្រកបដោយគុណធម៌ និងកាតញ្ញុតាធម៌ អតីតសិស្សសាលាបាក់ទូកនាទស្សវត្សរ៍ទី៨០មួយក្រុម ដែលបានចងក្រងគ្នាឡើងតាមប្រព័ន្ធWhatsApp ក្រោមការផ្តួចផ្តើមគំនិតរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឮដំណឹងពីការចូលសម្រាកមន្ទីរពេទ្យរបស់លោកគ្រូ ជា សែ ដែលជា គ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ក៏បានរួមគ្នា បរិច្ចាគធនធាន តាមសទ្ធារៀងៗខ្លួនដោយក្តីជ្រះថ្លា សរុបបានចំនួន ៤,៥២៥ដុល្លារ នាំយកទៅសួរសុខទុក្ខនិងប្រគល់ជូន លោកគ្រូ នៅឯមន្ទីរពេទ្យកាល់ម៉ែត ។ អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ មិនត្រឹមតែមានកតញ្ញុតាធម៌ចំពោះតែលោកគ្រូ ជា សែ ម្នាក់ប៉ុណ្ណោះទេ ជាក់ស្តែងចាប់តាំងពួកគាត់បានប្រមូលផ្តុំគ្នាឡើងចងក្រងជាក្រុមទើបតែជាងមួយឆ្នាំ ពួកគាត់បានរួមគ្នាចែករំលែកធនធាន សរុបជាទឹកប្រាក់ប្រមាណលើស ១០ម៉ឺនដុល្លារ ជួយដល់មិត្តជួបការលំបាកក៏ដូចជា ជួយដល់អតីតលោកគ្រូអ្នកគ្រូផ្សេងទៀតជាច្រើន ស្របតាមពាក្យស្លោក ដែលក្រុមពួកគាត់បង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕

ឧបការគុណអាចារ្យ តបស្នងវិញដោយកតញ្ញុតា!

ឧបការគុណអាចារ្យ តបស្នងវិញដោយកតញ្ញុតា!លោកគ្រូអ្នកគ្រូគឺជាបុគ្គលដែលមានតម្លៃ មានគុណូបការៈដ៏ខ្ពង់ខ្ពស់ក្រៃលែង។ លោកគ្រូអ្នកគ្រូអប់រំបង្រៀនអ្នក មិនដែលចង់បានការតបស្នងអ្វីពីអ្នកវិញនោះទេ ក្រៅពីចង់ឲ្យអ្នកចេះ កសាងខ្លួនឲ្យបានល្អ តាំងចិត្តធ្វើជាធាតុមួយនៃសង្គមដែលមានតម្លៃ ចេះគោរពច្បាប់រដ្ឋ ច្បាប់សាលា ច្បាប់សង្គម ច្បាប់គ្រួសារ និងយកចិត្ដទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្មើនឹងទឹកចិត្តដែលលោកប្រឹងបង្រៀនតែប៉ុណ្ណោះ។ ក្នុងអារម្មណ៍របស់គ្រូ តែងមានភាពសប្បាយរីករាយបំផុតនៅពេលឃើញសិស្សានុសិស្សរបស់លោកខិតខំស្វែងរកវិជ្ជា កសាងចរិយាថ្លៃថ្នូរ រៀបចំមារយាទឲ្យល្អប្រពៃ បណ្ដុះស្មារតីគុណធម៌ ប្រព្រឹត្តតែអំពើជាសីលធម៌ មានអនាគតរីកចម្រើនថ្កុំថ្កើងក្នុងផ្លូវសុច្ចរិត ប្រៀបដូចជាពន្លឺដ៏សែនត្រជាក់របស់ព្រះច័ន្ទដែលតែងតែជាទីចូលចិត្តនៃមនុស្សសត្វទាំងពួង ។ ពាក្យចាស់លោកពោលថា «មាតាបិតាជាអាចារ្យទីមួយ ជាអ្នកបង្រៀនកូន ឱ្យចេះនិយាយ ចេះដើរ ចេះឈរ ចេះស្លៀកពាក់ ចំណែកគ្រូបង្រៀន គឺជាអាចារ្យទី២ ជាអ្នកផ្ដល់ចំណេះដឹង ចំណេះវិជ្ជា ទៅដល់សិស្ស ។ ដូចនេះគុណូបការៈ របស់គ្រូប្រកបដោយមេត្ដា ករុណា មានព្រហ្មវិហារធម៌ចំពោះសិស្សានុសិស្សរបស់លោកគ្រប់ៗគ្នា មិនខុសពីមាតាបិតា ដែលមានសន្ដានចិត្ដទៅលើកូនឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលសិស្សណាម្នាក់តបស្នង ឧបការគុណរបស់គ្រូវិញដោយកតញ្ញុតាធម៌ គឺជាសេចក្តីរំភើបបំផុត ក្នុងឆាកជីវិតរបស់គ្រូម្នាក់ៗ។នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តំណាងអតីតសិស្សសាលាបាក់ទូកនាទសវត្សទី៨០ បាននាំយកថវិកាចំនួន ១,២០០$(មួយពាន់ពីររយដុល្លារ) ទៅជូនដល់ លោកគ្រូ ជា សែ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅផ្ទះ។ ថវិកាទាំង១,២០០$ គឺជាថវិការបស់សប្បុរសជន០៤នាក់ ដែលជាអតីតសិស្ស សាលាបាក់ទូកនាទសវត្សទី៨០ គឺ លោកតែ ជួរ 500$ លោកវេជ្ជបណ្ឌិត ជា សុខឃាង 250$ លោកឧត្តមសេនីយ៍ទោ តាវ គារី 250$ លោកទន្តបណ្ឌិត ទិត ហុងយឺ 200$ បានប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ថែមពីលើថវិកាចំនួន4,525$ របស់លោកនាយកសាលាបាក់ទូក ព្រមទាំងអតីតគ្រូនិងអតីតសិស្សបាក់ទូកនាទសវត្សទី៨០ចំនួន៨៥នាក់ដែលបានរួមគ្នាបរិច្ចាគ ជូនដល់លោកគ្រូ ជា សែ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅឯមន្ទីរពេទ្យកាល់ម៉ែត សរុបបានចំនួន 5,725$។ ទឹកចិត្តសប្បុររបស់លោកទាំង០៤នាក់នេះ កើតចេញពីទឹកចិត្តកតញ្ញុតាធម៌ចំពោះអតីតគ្រូបង្រៀនពួកគាត់ បន្ទាប់ពីពួកគាត់បានឃើញព័ត៌មាន មិត្តរួមជំនាន់ ចុះទៅសួរសុខទុក្ខលោកគ្រូ ជា សែកន្លងមក។ គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ព្រោះតែមនោសញ្ចេតនា ប្រកបដោយគុណធម៌ និងកាតញ្ញុតាធម៌ អតីតសិស្សសាលាបាក់ទូកនាទស្សវត្សរ៍ទី៨០មួយក្រុម ដែលបានចងក្រងគ្នាឡើងតាមប្រព័ន្ធWhatsApp ក្រោមការផ្តួចផ្តើមគំនិតរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឮដំណឹងពីការចូលសម្រាកមន្ទីរពេទ្យរបស់លោកគ្រូ ជា សែ ដែលជា គ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ក៏បានរួមគ្នា បរិច្ចាគធនធាន តាមសទ្ធារៀងៗខ្លួនដោយក្តីជ្រះថ្លា សរុបបានចំនួន ៤,៥២៥ដុល្លារ នាំយកទៅសួរសុខទុក្ខនិងប្រគល់ជូន លោកគ្រូ នៅឯមន្ទីរពេទ្យកាល់ម៉ែត ។ អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ មិនត្រឹមតែមានកតញ្ញុតាធម៌ចំពោះតែលោកគ្រូ ជា សែ ម្នាក់ប៉ុណ្ណោះទេ ជាក់ស្តែងចាប់តាំងពួកគាត់បានប្រមូលផ្តុំគ្នាឡើងចងក្រងជាក្រុមទើបតែជាងមួយឆ្នាំ ពួកគាត់បានរួមគ្នាចែករំលែកធនធាន សរុបជាទឹកប្រាក់ប្រមាណលើស ១០ម៉ឺនដុល្លារ ជួយដល់មិត្តជួបការលំបាកក៏ដូចជា ជួយដល់អតីតលោកគ្រូអ្នកគ្រូផ្សេងទៀតជាច្រើន ស្របតាមពាក្យស្លោក ដែលក្រុមពួកគាត់បង្កើតឡើងថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក " ៕#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Wednesday, September 12, 2018