ផលកម្មដែលនាំឲ្យជនសង្ស័យធ្លាក់ខ្លួនដើរលើផ្លូវខុសនិងទទួលទោសតាមច្បាប់ ក៏ព្រោះតែកាមតណ្ហា ដែលមិនអាចហាមចិត្តខ្លួនបាន ទើបបណ្តាលឲ្យមានកាមទុក្ខ ត្រូវជាប់គុកតាមច្បាប់រដ្ឋ។
ជនសង្ស័យបានសារភាពថា រូបខ្លួនមានប្រពន្ធទៅហើយ តែដោយសេចក្តីត្រេកត្រអាលក្នុងកាមគុណ មើលឃើញក្មួយស្រី ខាងប្រពន្ធ ចេះតែនៅមិនសុខ ទប់អារម្មណ៍មិនបាន រហូតឈានដល់ប៉ុងប៉ងរំលោភក្មួយស្រី០៣ដង ទាល់តែបានសម្រេច ដោយលើកទី១ គឺនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ពេលក្មួយស្រីកំពុងដេកលក់ ខ្លួនបានធ្វើសកម្មភាពយកកន្ត្រៃ លួចកាត់គូទខោក្មួយស្រីដើម្បីលូកដៃទៅស្ទាប់អង្អែលប្រដាប់ភេទ ដោយប៉ុនប៉ងរំលោភតែដោយសារមានប្រពន្ធដេកក្បែរ ទើបខ្លួនបានត្រឹមតែលេងប្រដាប់ភេទខ្លួនឯងរហូតដល់ចេញទឹកកាម ដាក់ក្នុងខោក្មួយស្រី។ លើកទី២គឺនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនបានប៉ុនប៉ងចាប់រំលោភក្មួយស្រីនៅពេលបាយថ្ងៃត្រង់ ដោយខ្លួនបានចាប់ផ្តួលនាងទៅលើឥដ្ឋការ៉ូ រុញក្បាលនៅក្រោមតុ យកដៃខ្ទប់មាត់ និងបានអុកមួយជង្គង់ចំដើមទ្រូងធ្វើអោយនាងចុកឆ្អល់ស្រែកលែងចេញ រួចខ្លួនបានចាប់ស្រាតខោនាង ធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ព្រោះក្មួយស្រីបានប្រតាយប្រតប់ខ្លាំងពេក ទើបខ្លួនបានក្រោកដើរចេញទៅធ្វើការបាត់។ លើកទី៣ គឺនៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ម៉ោងប្រហែល១១ថ្ងៃត្រង់ ខ្លួនបានចាប់ក្មួយស្រីផ្តួលទៅលើឥដ្ឋការ៉ូ ហើយគំរាមថាបើព្រមតាមសម្រួលគឺមិនឈឺខ្លួនទេ តែបើស្រែកប្រយ័ត្នមួយដៃសន្លប់ រួចហើយខ្លួនក៏អុកនាងមួយជង្គង់ ចំឆ្អឹងជំនីខាងឆ្វេង និងដៃម្ខាងចាប់ដៃនាងរុញផ្ទប់ទៅនឹងឥដ្ឋការ៉ូ និងដៃម្ខាងទៀតលូកខ្វេះ ប្រដាប់ភេទនាងប្រហែលមួយនាទី រួចក៏យកប្រដាប់ភេទខ្លយនដាក់ចូលក្នុងប្រដាប់ភេទក្មួយស្រី ធ្វើសកម្មភាពរំលោភ បានសម្រេចចំនួន០១ដង ។ ក្រោយពីរំលោភរួចជនសង្ស័យបានគម្រាមក្មួយស្រីថា បើហ៊ានតែយករឿងនេះ ទៅប្រាប់ប្រពន្ធខ្លួន ខ្លួននឹងសម្លាប់នាងចោល។ ក្រោយមកមិនយូរប៉ុន្មាន ជនរងគ្រោះក៏បានគេច ចេញពីផ្ទះ ទៅរស់នៅជាមួយអង្គការ សហប្រតិបត្តិការ បានជាង០៣ខែ ប៉ុន្តែជនសង្ស័យឈ្មោះ អ៊ុន សំណាង នៅតែមិនព្រមឲ្យនាងរស់នៅបានសុខទេ ដោយរូបគេបានផ្ញើឆាតជាសម្លេងផង ជាអក្សរផង ទៅប្រាប់មិត្តភ័ក្រ្តខ្លួន ថាគេបានដេកជាមួយជនរងគ្រោះអស់ហើយ ទើបធ្វើឲ្យជនរងគ្រោះ មានការភ័យខ្លាច ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឲ្យជួយការពារនិងឃាត់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕