ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីចរាចរគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង០៥នាក់នោះរួមមាន៖
១.ឈ្មោះ លេខ ខ្លុយ ភេទប្រុស អាយុ២៣ឆ្នាំ
២.ឈ្មោះ ធឹម ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ
៣.ឈ្មោះ សួន ស៊ីណាត ភេទប្រុស អាយុ២៤ឆ្នាំ
៤.ឈ្មោះ អុល សំអាង ភេទប្រុស អាយុ២៣ឆ្នាំ
៥.ឈ្មោះ រ៉េត ភារ៉ុថ ភេទប្រុស អាយុ១៨ឆ្នាំ
ជនសង្ស័យខាងលើត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថមូលដ្ឋានខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងថ្ងៃ ជាមួយគ្នាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២១និង១៥នាទី ដល់ម៉ោង២២និង៥០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ផងដែរ៕