ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកើតឡើង នៅចំណុចផ្ទះគ្មានលេខ (សំណង់មិនរៀបរយ) ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ថិតក្នុងភាពអាសន្ន ដែលមនុស្សគ្រប់គ្នា ម្នីម្នារត់គេចពីអណ្តាតព្រះអគ្គី និងប្រមែប្រមូលទ្រព្យសម្បត្តិចេញឲ្យផុតពីតំបន់គ្រោះថ្នាក់រៀងៗខ្លួន ស្រាប់តែសម្លេងស្លន់ស្លោរបានបន្លឺឡើង ដើម្បីស្វែងរកការជួយសង្គ្រោះជនពិកាម្នាក់ ចេញពីក្នុងផ្ទះ ដែលព្រះអគ្គីកំពុងលេបត្របាក់។ ភ្លាមៗនោះផងដែរ អាវុធហត្ថខណ្ឌមានជ័យរួមជាមួយប្រជាពលរដ្ឋ បានបណ្តាក់គ្នា លុយបឹងទឹកស្អុយ ចូលទៅរំដោះជនរងគ្រោះជាជនពិកា ចេញពីអណ្តាតព្រះអគ្គីដោយសុវត្ថិភាព។
មួយម៉ោងកន្លះក្រោយមក ប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យត្រូវបានបញ្ចប់ ដោយមានរថយន្តពន្លត់អគ្គីភ័យ ចម្រុះស្ថាប័ន រួមគ្នាបាញ់ពន្លត់ ធ្វើឲ្យភ្លើងរលត់១០០% និងពុំមានបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ឡើយ ។ រថយន្តពន្លត់អគ្គីភ័យចម្រុះស្ថាប័ន ដែលបានចូលរួមជួយអន្តរាគមន៍ រួមមាន៖ រថយន្តរបស់អគ្គស្នងការនគរបាលជាតិ ចំនួន១៣គ្រឿង, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥គ្រឿង, រថយន្តខណ្ឌជ្រោយចង្វារ ចំនួន០៤គ្រឿង, រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង, រថយន្តទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង និង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង៕
អាវុធហត្ថខណ្ឌមានជ័យនៃរាជធានីភ្នំពេញ សង្គ្រោះជនពិកាចេញពីអណ្តាតព្រះអគ្គី!
អាវុធហត្ថខណ្ឌមានជ័យនៃរាជធានីភ្នំពេញ សង្គ្រោះជនពិកាចេញពីអណ្តាតព្រះអគ្គី!នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកើតឡើង នៅចំណុចផ្ទះគ្មានលេខ (សំណង់មិនរៀបរយ) ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថិតក្នុងភាពអាសន្ន ដែលមនុស្សគ្រប់គ្នា ម្នីម្នារត់គេចពីអណ្តាតព្រះអគ្គី និងប្រមែប្រមូលទ្រព្យសម្បត្តិចេញឲ្យផុតពីតំបន់គ្រោះថ្នាក់រៀងៗខ្លួន ស្រាប់តែសម្លេងស្លន់ស្លោរបានបន្លឺឡើង ដើម្បីស្វែងរកការជួយសង្គ្រោះជនពិកាម្នាក់ ចេញពីក្នុងផ្ទះ ដែលព្រះអគ្គីកំពុងលេបត្របាក់។ ភ្លាមៗនោះផងដែរ អាវុធហត្ថខណ្ឌមានជ័យរួមជាមួយប្រជាពលរដ្ឋ បានបណ្តាក់គ្នា លុយបឹងទឹកស្អុយ ចូលទៅរំដោះជនរងគ្រោះជាជនពិកា ចេញពីអណ្តាតព្រះអគ្គីដោយសុវត្ថិភាព។មួយម៉ោងកន្លះក្រោយមក ប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យត្រូវបានបញ្ចប់ ដោយមានរថយន្តពន្លត់អគ្គីភ័យ ចម្រុះស្ថាប័ន រួមគ្នាបាញ់ពន្លត់ ធ្វើឲ្យភ្លើងរលត់១០០% និងពុំមានបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ឡើយ ។ រថយន្តពន្លត់អគ្គីភ័យចម្រុះស្ថាប័ន ដែលបានចូលរួមជួយអន្តរាគមន៍ រួមមាន៖ រថយន្តរបស់អគ្គស្នងការនគរបាលជាតិ ចំនួន១៣គ្រឿង, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥គ្រឿង, រថយន្តខណ្ឌជ្រោយចង្វារ ចំនួន០៤គ្រឿង, រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង, រថយន្តទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង និង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង។#PhnomPenhGRK
Posted by Phnom Penh Gendarmerie on Monday, June 25, 2018