ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យប្រុស ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៩កញ្ចប់(ប្រភេទម៉ាទឹកកក)។
ពួកគេទាំង ០៤នាក់ នេះ មាន៖
១/ ឈ្មោះ តាំង ណាវី ភេទស្រី អាយុ ២៣ឆ្នាំ
២/ ឈ្មោះ ញ៉រ ចិន្ថា ភេទស្រី អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៩:២០នាទី នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣/ ឈ្មោះ មី សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ
៤/ ឈ្មោះ ហ៊ឹម ហូរសែន ភេសប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២:៣០នាទី នៅចំនុច ភូមិព្រែកតារ័ត្ន សង្កាតព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕