ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នាឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, ឯកឧត្តម បួន លឹមហេង អនុរដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជននិងកីឡា និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាច្រើនរូបទៀត បានទៅទទួលស្វាគមន៍ ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែលទើបត្រឡប់មកពី ប្រកួតជើងឯកប្រចាំ ទ្វីបអាស៊ី ឆ្នាំ២០១៨ លើកទី៩ នៅប្រទេសម៉ុងហ្គោលី។
កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ចំនួន២៤នាក់ ដែលបានទៅចូលរួមប្រកួត តេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ីលើកទី៩ នៅប្រទេសម៉ុងហ្គោលី ចាប់ផ្ដើមពី ថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មាន២០ប្រទេសចូលរួម និងមានកីឡាករសរុប ៦៥០នាក់ ។ ជាលទ្ធផល កម្ពុជាឈ្នះមេដាយសរុបបាន២១គ្រឿង រួមមាន មេដាយមាស៨គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៨គ្រឿង ក្នុងនោះក៏មាន អត្តពលិកតេក្វាន់ដូ ITF របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញចំនួន០៤រូប ទៅចូលរួមប្រកួតនិងទទួលបានមេដាយចំនួន០៤ មកវិញផងដែរគឺមេដាយមាស០២ មេដាយសំរិទ្ធិ០២។
វត្តមានកីឡាករអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងព្រឹត្តិការណ៍ប្រកួត តេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី នាពេលនេះ ប្រហែលជាបងប្អូនអាចនឹងមានការភ្ញាក់ផ្អើល ព្រោះជានិច្ចកាល អាវុធហត្ថគឺជាកម្លាំងសមត្ថកិច្ចដែលបម្រើពលរដ្ឋ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ធ្លាប់តែអនុវត្តតួនាទីលើការងារបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន បង្ក្រាបក្រុមម៉ាហ្វៀចាប់ជំរិត បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ បង្ក្រាបក្រុមចោរឆក់យ៉ាងសកម្ម យាមល្បាតទាំងយប់ទាំងថ្ងៃ និងចូលរួមការងារសង្គមជាច្រើន ដូចជាជួយសម្រួលចរាចរជូនពលរដ្ឋ ជួយនាំសិស្សតូចៗឆ្លងផ្លូវនៅតាមមុខសាលារៀន ចូលរួមការងារអនាម័យបរិស្ថាន និងមានការហ្វឹកហាត់ជាប្រចាំ ដែលភាគច្រើនគឺជាការហ្វឹកហ្វឺនតាមបែបយោធា តែថ្ងៃនេះ បានឃើញអាវុធហត្ថរាជធានីភ្នំពេញ ទៅចូលរួមលើផ្នែក កីឡាតេក្វាន់ដូមួយទៀត ដោយសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានជ្រើសរើសកីឡាកររបស់អាវុធហត្ថរាជធានីភ្នំពេញ ឲ្យទៅចូលរួមប្រកួតជាមួយកីឡាករ ជម្រើសជាតិកម្ពុជាផ្សេងទៀត លើឆាកអន្តរជាតិ និងទទួលបានមេដាយរៀងៗខ្លួន នាំកិត្តិយសមកជូនប្រទេសជាតិ ក៏ដូចជា អង្គភាពអាវុធហត្ថ រាជធានីភ្នំពេញផ្ទាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមកអាវុធហត្ថរាជធានីភ្នំពេញ ក៏មានកីឡាករ ប្រដាល់ក្បាច់គុណបុរាណខ្មែរមួយរូបគឺ ឃុន ឌីម៉ា ដែលជាកីឡាករហ្វឹកហាត់នៅក្នុងក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញមួយរូបផងនោះ ធ្លាប់បានទៅចូលរួមប្រកួតលំដាប់ថ្នាក់អន្តរជាតិប្រចាំអាស៊ី ទទួលបានមេដាយមាស លើកដំបូងលើវិស័យកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ នាំមកជូនកម្ពុជាផងដែរ។
ដូច្នេះវត្តមានរបស់កីឡាករ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លើឆាកអន្តរជាតិ និង ជោគជ័យដែលទទួលបានត្រឡប់មកវិញ គឺជាសមត្ថភាពពិត របស់កងកម្លាំងសមត្ថកិច្ចដែលបានធ្វើការហ្វឹកហាត់បន្ថែមលើតួនាទីភារកិច្ចស្នូល ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ! ៕
កងរាជអាវុធហត្ថរាជធានីភ្នំពេញ លើផ្នែកតេក្វាន់ដូ!
អាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីតួនាទីភារកិច្ចស្នូល!នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នាឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, ឯកឧត្តម បួន លឹមហេង អនុរដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជននិងកីឡា និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាច្រើនរូបទៀត បានទៅទទួលស្វាគមន៍ ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែលទើបត្រឡប់មកពី ប្រកួតជើងឯកប្រចាំ ទ្វីបអាស៊ី ឆ្នាំ២០១៨ លើកទី៩ នៅប្រទេសម៉ុងហ្គោលី។កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ចំនួន២៤នាក់ ដែលបានទៅចូលរួមប្រកួត តេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ីលើកទី៩ នៅប្រទេសម៉ុងហ្គោលី ចាប់ផ្ដើមពី ថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មាន២០ប្រទេសចូលរួម និងមានកីឡាករសរុប ៦៥០នាក់ ។ ជាលទ្ធផល កម្ពុជាឈ្នះមេដាយសរុបបាន២១គ្រឿង រួមមាន មេដាយមាស៨គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៨គ្រឿង ក្នុងនោះក៏មាន អត្តពលិកតេក្វាន់ដូ ITF របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញចំនួន០៤រូប ទៅចូលរួមប្រកួតនិងទទួលបានមេដាយចំនួន០៤ មកវិញផងដែរគឺមេដាយមាស០២ មេដាយសំរិទ្ធិ០២។វត្តមានកីឡាករអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងព្រឹត្តិការណ៍ប្រកួត តេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី នាពេលនេះ ប្រហែលជាបងប្អូនអាចនឹងមានការភ្ញាក់ផ្អើល ព្រោះជានិច្ចកាល អាវុធហត្ថគឺជាកម្លាំងសមត្ថកិច្ចដែលបម្រើពលរដ្ឋ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ធ្លាប់តែអនុវត្តតួនាទីលើការងារបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន បង្ក្រាបក្រុមម៉ាហ្វៀចាប់ជំរិត បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ បង្ក្រាបក្រុមចោរឆក់យ៉ាងសកម្ម យាមល្បាតទាំងយប់ទាំងថ្ងៃ និងចូលរួមការងារសង្គមជាច្រើន ដូចជាជួយសម្រួលចរាចរជូនពលរដ្ឋ ជួយនាំសិស្សតូចៗឆ្លងផ្លូវនៅតាមមុខសាលារៀន ចូលរួមការងារអនាម័យបរិស្ថាន និងមានការហ្វឹកហាត់ជាប្រចាំ ដែលភាគច្រើនគឺជាការហ្វឹកហ្វឺនតាមបែបយោធា តែថ្ងៃនេះ បានឃើញអាវុធហត្ថរាជធានីភ្នំពេញ ទៅចូលរួមលើផ្នែក កីឡាតេក្វាន់ដូមួយទៀត ដោយសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានជ្រើសរើសកីឡាកររបស់អាវុធហត្ថរាជធានីភ្នំពេញ ឲ្យទៅចូលរួមប្រកួតជាមួយកីឡាករ ជម្រើសជាតិកម្ពុជាផ្សេងទៀត លើឆាកអន្តរជាតិ និងទទួលបានមេដាយរៀងៗខ្លួន នាំកិត្តិយសមកជូនប្រទេសជាតិ ក៏ដូចជា អង្គភាពអាវុធហត្ថ រាជធានីភ្នំពេញផ្ទាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមកអាវុធហត្ថរាជធានីភ្នំពេញ ក៏មានកីឡាករ ប្រដាល់ក្បាច់គុណបុរាណខ្មែរមួយរូបគឺ ឃុន ឌីម៉ា ដែលជាកីឡាករហ្វឹកហាត់នៅក្នុងក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញមួយរូបផងនោះ ធ្លាប់បានទៅចូលរួមប្រកួតលំដាប់ថ្នាក់អន្តរជាតិប្រចាំអាស៊ី ទទួលបានមេដាយមាស លើកដំបូងលើវិស័យកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ នាំមកជូនកម្ពុជាផងដែរ។ដូច្នេះវត្តមានរបស់កីឡាករ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លើឆាកអន្តរជាតិ និង ជោគជ័យដែលទទួលបានត្រឡប់មកវិញ គឺជាសមត្ថភាពពិត របស់កងកម្លាំងសមត្ថកិច្ចដែលបានធ្វើការហ្វឹកហាត់បន្ថែមលើតួនាទីភារកិច្ចស្នូល ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ! #PhnomPenhGRK
Posted by Phnom Penh Gendarmerie on Tuesday, May 15, 2018