ភ្នំពេញ ៖ កាលពីថ្ងៃទីអំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យ ស្រីប្រុសចំនួន ០៣នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីជួលរថយន្ត អ្នកដ៏ទៃ ចំនួន៤២គ្រឿងទៅបញ្ចាំ ។ ជនសង្ស័យទាំង០៣នាក់នោះមានឈ្មោះ៖១-ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ៣៥ឆ្នាំ, ២-ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ៤២ឆ្នាំនិង ៣-ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ៣៣ឆ្នាំ។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ចៅក្រម កូយ សៅ បានចេញដីកាបង្គាប់ឲ្យ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនស្ត្រី២នាក់ ទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំថ្ងៃបើកសាវនាជំនុំជម្រះតាមនីតិវិធីច្បាប់ ។ ក្នុងសំណុំរឿងនេះ ផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានស្នើសុំឯកឧត្តម ប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធ០៩នាក់ផ្សេងទៀតដែលបានគេចខ្លួន។
អ្នកទាំង០៩នាក់នោះរួមមាន៖
១- ឈ្មោះ ទឹម រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
២- ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
៣- ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤- ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
៥- ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ។
៦- ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ ។
៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ។
៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ។
៩- ឈ្មោះ ម៉ា សេរី ហៅ ពេជ្រ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញថា ជនសង្ស័យទី៥ដែលបានគេចខ្លួន ឈ្មោះ ឈិន ថុល គឺជា អគ្គនាយកក្រុមហ៊ុន «យិន ត្រាង ឌីវេឡប់ម៉ិន ឯ.ក» ដែលមានឈ្មោះពេញថា ឈិន ចាន់ថុល អាយុ៤២ឆ្នាំ អាស័យដ្ឋានផ្ទះលេខ៨០៦ ផ្លូវNTZ ក្រុមទី០៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងលាក់ខ្លួននៅខេត្តស្ទឹងត្រែង ដោយយោងតាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញផងនោះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ចទៅដល់ខេត្តស្ទឹងត្រែង និងបានសហការណ៍ជាមួយអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតរថយន្តសង្ស័យបានចំនួន០៣គ្រឿង។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យឈ្មោះ ឈិន ចាន់ថុល និងជា អគ្គនាយកក្រុមហ៊ុន «យិន ត្រាង ឌីវេឡប់ម៉ិន ឯ.ក» ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ ឈិន ចាន់ថុល នេះជាប់ពាក់ព័ន្ធសំណុំរឿងទទួលផលចោរកម្ម និងដាក់ពន្ធនាគារជាបណ្តោះអាសន្នរងចាំថ្ងៃបើកសាវនាការជំនុំជម្រះ តាមនិតិវិធីច្បាប់។
សំណុំរឿងនេះមិនទាន់ត្រូវបានបញ្ចប់ទេ ព្រោះនៅមានជនសង្ស័យជាប់ពាក់ព័ន្ធ០៨នាក់ផ្សេងទៀត ដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្នើសុំឯកឧត្តម ប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនបន្ថែម។
រឿងដែលហួសចិត្ត គឺ៖
១- មានពលរដ្ឋបានទម្លាយរូបនារីម្នាក់ឈ្មោះ ពេញ ស្រីមាន ហៅអាលី ដែលជាមនុស្សតែមួយជាមួយនឹង នារីឈ្មោះ ផេង លី ហៅ ដា ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានបញ្ជូនទៅពន្ធនាគារ គឺធ្លាប់ត្រូវបានសមត្ថកិច្ចផ្សេងទៀត ឃាត់ខ្លួនរួចម្តងហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ពីបទ រំលោភលើទំនុកចិត្ត ករណីលក់ឡាន តែមិនមានរបាយការណ៍បញ្ជាក់ថា សមត្ថកិច្ចខាងណាជាអ្នកឃាត់ ហើយជនសង្ស័យបានរួចខ្លួនវិញដោយរបៀបណាឡើយ។
២- នៅមានជនរងគ្រោះផ្សេងទៀត បានមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ រថយន្ត ដែលក្រុម ជនសង្ស័យបានឆបោកពីជនរងគ្រោះ ដែលអាវុធហត្ថរាជធានីភ្នំពេញក្តាប់បាន បានកើនពី៤២គ្រឿងឡើងដល់ចំនួន៥២គ្រឿងហើយ។
៣- នៅយប់ម៉ោងជាង១២ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានជនអនាមឹក បានយករថយន្ត០១គ្រឿង ម៉ាកHIGHLANDER ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដែលជារថយន្តជាប់ពាក់ព័ន្ធករណីខាងលើ មកផ្លុងចោល នៅចំណុចក្រោយផ្សារសំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
៤- នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់បានយករថយន្ត០១គ្រឿង ម៉ាកលុចស៊ីស470 មកប្រគល់ជូនសមត្ថកិច្ចដោយមិនទាមទារសំណងអ្វីទាំងអស់ ព្រោះតែបានឃើញព័ត៌មានដឹងថាគាត់បានទិញរថយន្តជាប់ពាក់ព័ន្ធ បទល្មើស ដោយមិនដឹងខ្លួន។
ដូច្នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់មហាជន ជាពិសេស អាជីវករដែលប្រកបរបរជួលរថយន្ត សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកល់ជនខិតខូច ដោយមុននឹងជួលរថយន្ត សូមកុំពិនិត្យត្រឹមតែឯកសារ គួរតែស្គាល់ ប្រវត្តសាវតាអ្នកជួលឲ្យបានច្បាស់ និងចុះទៅដល់មូលដ្ឋានផ្ទាល់ ព្រមទាំងស្វែងរកការបញ្ជាក់ធានាអះអាង ពីអាជ្ញាធរមូលដ្ឋានសិន ចាំសម្រេចចិត្តជួយឲ្យជាក្រោយ បើមានករណីអ្វី ដែលសង្ស័យថាមិនប្រក្រតី សូមប្រញ៉ាប់រាយការណ៍ មកសមត្ថកិច្ចជាបន្ទាន់។ ម៉្យាងទៀត បើបងប្អូនណា បានស្គាល់និងមានដំណឹងពីជនសង្ស័យដែលសេសសល់ កំពុងរត់គេចខ្លួន ដូចខាងលើ សូមរាយការណ៍មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះម្ចាស់រថយន្ត នឹងមានសាគុណជូន៕