ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយសម្រួលថ្លៃព្យាបាល ដល់អ្នកជម្ងឺក្រីក្រ០២នាក់!

3

អាវុធហត្ថរាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ គ្រួសារក្រីក្រ នៅសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ ចំនួន ០២នាក់ ដែលមានជម្ងឺ និងពុំមានលទ្ធភាពទៅទទួលការព្យាបាល ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ក្រុមការងារ នៃការិយាល័យសុខាភិបាលរាជធានីភ្នំពេញ ចុះទៅជួយនាំពួកគាត់ យកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុង។
១-អ្នកមីង ឡង់ ធូរ អាយុ៦៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ មានបញ្ហាឈឺចង្កេះរ៉ាំរ៉ៃ ជាយូរឆ្នាំមកហើយ។
២-អ្នកមីង ឡង់ ស៊ីនួន អាយុ៥០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ មានបញ្ហារលាកសន្លាក់ហើមក្បាលជង្គង់។