ថ្មីទៀតហើយ សម្រាប់បងប្អូនដែលធ្វើទានតាមស្តុប យកទៅពិចារណា!

117

ភ្នំពេញ ៖ ម៉ោងជាង០៥ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលទំនេរចេញពីកន្លែងធ្វើការ ទៅហាត់ប្រាណ ឆ្លងកាត់ស្តុបផ្សារដើមគរ ក្រលេកមើលទៅលើផ្លូវឃើញជនពិការម្នាក់ដើរសុំទាន ដែលលោកឧត្តមសេនីយ៍ ចំណាំបានថាគាត់ជាមនុស្ស មានដៃជើងគ្រប់ទាំងអស់ តែតែងក្លែងធ្វើពិការ ម្តងជិះរទេះរុញ ម្តងវារលើដី ម្តងកាន់ឈើច្រត់ បោកបញ្ឆោតភ្នែក មហាជនដើម្បីសុំលុយជារៀងរាល់ថ្ងៃ។ ឃើញដូច្នេះធ្វើឲ្យលោកឧត្តមសេនីយ៍នឹកទៅដល់ បុរសសុំទានពីរនាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែឃាត់ខ្លួនកាលពី២ថ្ងៃមុន ព្រោះតែបានដើរសុំទានគេ យកលុយទៅទិញគ្រឿងញៀនមកអង្គុយគ្រលំភួយជក់ ទាំងកណ្តាលថ្ងៃ លើសួនច្បារទីសាធារណៈយ៉ាងរំភើយ។ ដោយការព្រួយបារម្ភ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗទៀត។

ការពិតជាក់ស្តែង បុរសសុំទានម្នាក់នេះ ពិតជាមានដៃជើងគ្រប់គ្រាន់ បានសារភាពថា រាល់ថ្ងៃរូបគេ តែងដើរសុំទានដោយប្រើរូបភាពផ្សេងៗ ដូចជា អង្គុយលើរទេះឲ្យមនុស្សចាស់ឬកូនក្មេងដើររុញ វារលើដី កាន់ឈើច្រត់ធ្វើពិការជើងម្ខាង ឬពរក្មេងតូច ដើរសុំលុយ ហើយយកទៅទិញគ្រឿងញៀនជក់។

ក្រោយពេលពិនិត្យឃើញបុគ្គលសុំទានម្នាក់នេះ ប្រើល្បិចបំភ័ន្តភ្នែកមហាជនដើម្បីបោកបញ្ឆោតយកលុយ ទៅទិញថ្នាំញៀនជក់យ៉ាងដូច្នេះ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកពួកគាត់ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវផ្សេងៗ ដល់គាត់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់!

ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ នូវតែផ្តាំផ្ញើជូនដល់បងប្អូនអ្នកធ្វើទានទាំងឡាយ យកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម?
ឬគួរតែបង្វែរទាន ដែលតែងផ្តល់ឲ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរស ជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិកា មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹងដែលប្រឹងរស់ដោយខ្លួនឯងមិនលើកដៃសុំទាន លោកយាយលោកតាព្រះសង្ឃក្នុងវត្តអារ៉ាម និងសិស្សក្រីក្រដែលតស៊ូរៀនសូត្រជាច្រើនទៀតប្រសើរជាង?

ក្លែងធ្វើពិការដើរសុំទាន

ថ្មីទៀតហើយ សម្រាប់បងប្អូនដែលធ្វើទានតាមស្តុប យកទៅពិចារណា!ម៉ោងជាង០៥ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលទំនេរចេញពីកន្លែងធ្វើការ ទៅហាត់ប្រាណ ឆ្លងកាត់ស្តុបផ្សារដើមគរ ក្រលេកមើលទៅលើផ្លូវឃើញជនពិការម្នាក់ដើរសុំទាន ដែលលោកឧត្តមសេនីយ៍ ចំណាំបានថាគាត់ជាមនុស្ស មានដៃជើងគ្រប់ទាំងអស់ តែតែងក្លែងធ្វើពិការ ម្តងជិះរទេះរុញ ម្តងវារលើដី ម្តងកាន់ឈើច្រត់ បោកបញ្ឆោតភ្នែក មហាជនដើម្បីសុំលុយជារៀងរាល់ថ្ងៃ។ ឃើញដូច្នេះធ្វើឲ្យលោកឧត្តមសេនីយ៍នឹកទៅដល់ បុរសសុំទានពីរនាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែឃាត់ខ្លួនកាលពី២ថ្ងៃមុន ព្រោះតែបានដើរសុំទានគេ យកលុយទៅទិញគ្រឿងញៀនមកអង្គុយគ្រលំភួយជក់ ទាំងកណ្តាលថ្ងៃ លើសួនច្បារទីសាធារណៈយ៉ាងរំភើយ។ ដោយការព្រួយបារម្ភ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗទៀត។ការពិតជាក់ស្តែង បុរសសុំទានម្នាក់នេះ ពិតជាមានដៃជើងគ្រប់គ្រាន់ បានសារភាពថា រាល់ថ្ងៃរូបគេ តែងដើរសុំទានដោយប្រើរូបភាពផ្សេងៗ ដូចជា អង្គុយលើរទេះឲ្យមនុស្សចាស់ឬកូនក្មេងដើររុញ វារលើដី កាន់ឈើច្រត់ធ្វើពិការជើងម្ខាង ឬពរក្មេងតូច ដើរសុំលុយ ហើយយកទៅទិញគ្រឿងញៀនជក់។ក្រោយពេលពិនិត្យឃើញបុគ្គលសុំទានម្នាក់នេះ ប្រើល្បិចបំភ័ន្តភ្នែកមហាជនដើម្បីបោកបញ្ឆោតយកលុយ ទៅទិញថ្នាំញៀនជក់យ៉ាងដូច្នេះ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកពួកគាត់ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវផ្សេងៗ ដល់គាត់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់!ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ នូវតែផ្តាំផ្ញើជូនដល់បងប្អូនអ្នកធ្វើទានទាំងឡាយ យកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម?ឬគួរតែបង្វែរទាន ដែលតែងផ្តល់ឲ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរស ជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិកា មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹងដែលប្រឹងរស់ដោយខ្លួនឯងមិនលើកដៃសុំទាន លោកយាយលោកតាព្រះសង្ឃក្នុងវត្តអារ៉ាម និងសិស្សក្រីក្រដែលតស៊ូរៀនសូត្រជាច្រើនទៀតប្រសើរជាង?#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Friday, February 9, 2018