ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ដែលពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន ១១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងថ្នាំញៀន ៨៥កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យប្រុសស្រីទាំង ១១នាក់នេះ ត្រូវ បានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក្នុងនោះមាន៖
១/ ឈ្មោះ ភាព ម៉េង ភេទប្រុស អាយុ ១៩ឆ្នាំ , ២/ ឈ្មោះ រត្ន័ សុផា ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៤:៣០នាទី នៅចំណុចផ្លូវស្ពានព្រែកព្នៅ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣/ ឈ្មោះ ហៃ គង់ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅចំណុចផ្លូវចូលខាងក្រោយអគារចាស់(F)បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៤/ ឈ្មោះ សុខ ដារ៉ា ហៅខ្នុយ ភេទប្រុស អាយុ ៣៨ឆ្នាំ , ៥/ ឈ្មោះ សុន សូភក្រ័ ហៅភក្ត័ ភេទប្រុស អាយុ ៣២ឆ្នាំ , ៦/ ឈ្មោះ ប៊ូ វណ្ណៈឆៃ ហៅឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសតម្ថកិច្ចជំនាញនៃការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧:០០នាទី នៅចំណុចលើផ្លូវបេតុង ភូមិដំណាក់ធំ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៧/ ឈ្មោះ កាយ ឡាដា ហៅដា ភេទប្រុស អាយុ ២៧ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:៤៥នាទី , ៨/ ឈ្មោះ ប៉ុល ចាន់នី ហៅនី ភេទស្រី អាយុ ៥៦ឆ្នាំ , ៩/ ឈ្មោះ ត្រឹង សុផាវីន ហៅកន្ទុំរុយ ភេទស្រី អាយុ ២៤ឆ្នាំ , ១០/ ឈ្មោះ សារិន គឹមលាង ហៅលាង ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៧:៣០នាទី នៅចំណុចលើផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពញ។
១១/ ឈ្មោះ ហ៊ួន ម៉ៅ ហៅម៉ាប់ ភេទប្រុស អាយុ ៤១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៧:០០នាទី នៅចំណុចលើផ្លូវរថភ្លើង ភូមិ៣ ម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕