អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ

17

ភ្នំពេញ ៖ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ៣១កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៤នាក់ នេះត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថមានជ័យ និងខណ្ឌច្បារអំពៅ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះមាន៖
១/ ឈ្មោះ សំរិទ្ធ សាក់សិលា ភេទប្រុស អាយុ ២០ឆ្នាំ , ២/ ឈ្មោះ ខាន់ សំអុល ភេទប្រុស អាយុ ៤៣ឆ្នាំ , ៣/ ឈ្មោះ ញ៉ែម វី ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០:០០នាទី រួម និងក្រាមសថ្លា ១២កញ្ជប់(ម៉ាទឹកកក) នៅចំណុច ផ្លូវលំ ក្រុមទី០៩ ភូមិព្រែក ទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
៤/ ឈ្មោះ ជុំ មករា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១:១៥នាទី រួម និងក្រាមពណ៍សថ្លា ១៩កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុច ចុងដី ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ៕