កាលពីវេលាម៉ោង២៣:៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចទំនប់កប់ស្រូវ ត្រង់ស្ថានីយ៍បូមទឹកឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងនោះមាន៖
១/ ឈ្មោះ ស៊ុយ ប៉ាតាវី ភេទប្រុស អាយុ២៤ , ២/ ឈ្មោះ ស៊ិន បូរី ហៅរី ភេទប្រុស អាយុ ២២ឆ្នាំ
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕