បន្ទាប់ពីយកអំណោយទៅជូនដល់ចាស់ជរា០៤គ្រួសារ នៅខណ្ឌដង្កោរួចមក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កូនប្រុសច្បងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺ លោក វរសេនីយ៍ត្រី សៀ ទីន បានដឹកនាំកម្លាំងក្រោមឱវាទរបស់លោក យកអំណោយជាសំភារៈថវិកាទៅចែក ជូនចាស់ ជរាចំនួន០៣ គ្រួសារផ្សេងទៀតក្នុងខណ្ឌច្បារអំពៅ ដោយក្នុងមួយគ្រួសារទទួលបាន:
– ថវិការចំនួន៤០ម៉ឺនរៀល
– អង្ករ៥០គីឡូក្រាម
– ត្រីងៀត០១គីឡូក្រាម
– សាច់ក្រក០១គីឡូក្រាម
– ទឹកត្រី០១យួរ
– ទឹកស៊ីអ៊ីវ០១យួរ
– ទឹកដោះគោកន្លះកេះ និងទឹកសុទ្ធចំនួន០១កេះផងដែរ។