ចោរលួចកាត់សោរ ០៣នាក់ ត្រូវជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ!

14

កាលពីវេលាម៉ោង១១:០៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ០៣នាក់ ដែលជាចោរកាត់សោរ លួចសម្ភារៈ។ ជនសង្ស័យទាំង ០៣នាក់ នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាត់សោរ យកសម្ភារៈ នៅក្នុងរោងចក្រ ជុងហ្វៃ ដែលស្ថិតនៅ ផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលឃាត់ខ្លួនបាន ពួកគេបានសារភាពប្រាបសមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពលួចសម្ភារៈនៅក្នុងរោងចក្រ ជុង ហ្វៃ ពិតប្រាកដមែន ហើយពួកគេបានបា្រប់សមត្ថកិច្ចអាវុធហត្ថបន្តទៀតថា ដំបូងឡើយ ពួកគេទាំង ០៣នាក់ បានជិះម៉ូតូរ៉ឺម៉ក ចេញពីម្តុំច្បារអំពៅ ទៅដល់ចំណុចកើតហេតុខាងលើ នៅមុខរោងចក្រជុង ហ្វៃ ដោយមានចាក់ច្រវ៉ាក់ ប៉ុន្តែពួកគេឃើញទ្វារហើប អាចចូលខ្លួនរួច ឃើញឳកាសល្អ ពួកគេទាំង ០៣នាក់ បានដើរសរសៀរចូល ក្នុងរោងចក្រ ភ្លាមនោះពួកគេបានប្រមូលលួចយកសម្ភារៈបានមួយចំនួន មាន៖ កុំព្យូទ័រ ០១គ្រឿង , ខ្សែភ្លើងមួយដុំ , បាដាងមួយចំនួន , ដាក់នៅក្នុងថង់ ហើយនាំគ្នាជញ្ជូនមកក្រៅ ក្នុងគោលបំណងយកទៅលក់ លុះពេលជិះដល់ចំណុចមុខវត្តចក្រអង្រែក្រោម ផ្លូវជាតិលេខ២ ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្តង។ ពួកគេទាំង ០៣នាក់ មាន៖
១/ ឈ្មោះ ញិល សិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ
២/ ឈ្មោះ មល ម៉ល ភេទប្រុស អាយុ ២៦ឆ្នាំ
៣/ ឈ្មោះ ថាវ រុន ភេទប្រុស អាយុ ៣៩ឆ្នាំ

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កុំពុងកសាងសុំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។