ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧
ឯកឧត្តម ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងសហការី តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បាននាំ
យកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ជិត៥០លានរៀល ទៅជូនគ្រួសារសព លោកអនសេនីយ៍ទោ
នួន វិទ្យា ជំនួយការ ការិយាល័យភស្តុភារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ថវិកាទាំងអស់ខាងលើនេះ បានមកពីទឹកចិត្តសប្បុរស បរិច្ចាគនូវថវិកាផ្ទាល់ខ្លួន របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស តាមការស្ម័គ្រចិត្ត និងមានថវិកាផ្ទាល់ខ្លួន របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន៥លានរៀល ដែលឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែចូលរួមបរិច្ចាគ ដល់ក្រុមគ្រួសារ អាវុធហត្ថដែលបានទទួលមរណៈភាព។
ឋិតក្នុងស្ថានភាពមេម៉ាយជាមួយកូនកំសត់ពីរនាក់ ដែលប្រពន្ធត្រូវបាត់បង់ប្តីជាទីស្រលាញ់ កូនបាត់បង់ឪពុកជាម្លប់ដ៏កក់ក្តៅ បាត់នូវបង្អែកគ្រួសារ លោកស្រី វ៉ាន់ ធី ស្ទើរតែអស់សង្ឃឹមក្នុងជីវិត គ្មានជំនឿចិត្តនឹងទ្រទ្រង់គ្រួសារ បីបាច់រក្សា និងរកអនាគតភ្លឺស្វាងឲ្យកូនបានទៅហើយ ពេលបានមហាគ្រួសារអាវុធហត្ថ រួមគ្នាយកចិត្តទុកដាក់ ជួយរំលែកទុក្ខលំបាក ដល់គ្រួសារលោកស្រី ធ្វើឲ្យលោកស្រីនិងកូនៗ ក្តុកក្តួលអួលណែន រំភើបក្នុងចិត្ត រហូតស្រក់ទឹកភ្នែកនិយាយលែងចេញ។គួរបញ្ជាក់ដែរថា មូលនិធិមហាគ្រួសារអាវុធហត្ថនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលឯកឧត្តម តែងតែគិតគូ ពីស្មារតីមនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់កងកម្លាំង អាវុធហត្ថទាំងអស់ ដែលបានជួបទុក្ខលំបាក។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពាំនាំ នូវការសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខ ពីចម្ងាយ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់គ្រួសារនៃសព សូមឲ្យកាត់ចិត្ត ខិតខំថែរក្សាគ្រួសារ ឲ្យបានល្អ និងបន្តប្រឹងប្រែងដើរទៅមុខ ដើម្បីជ្រោងអនាគត គ្រួសារឲ្យបានរឹងមាំ៕
Home ការងារមនុស្សធម៌ ថវិកាប្រមាណជិត៥០លានរៀល ត្រូវបាននាំយកទៅជូនគ្រួសារអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលទទួលមរណៈភាព!