ជនសង្ស័យ ០៨នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន!

12

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និងខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៩កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៨នាក់ នោះ រួម និងថ្នាំញៀន ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌដូនពេញ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន៖

១/ ឈ្មោៈ ចាន់គន្ធីន ភេទប្រុស អាយុ ៣៥ឆ្នាំ
ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:០០នាទី រួម និងក្រាមពណ៍សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក)
២/ ឈ្មោះ អ៊ឹម ចំរើន ភេទប្រុស អាយុ ៣៧ឆ្នំា
៣/ ឈ្មោះ រ៉េត ដារត្ន័ ភេទប្រុស អាយុ ២២ឆ្នាំ
ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:៣0នាទី រួម និងក្រាមពណ៍សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក)
៤/ ឈ្មោះ សល់ វិសាល ហៅមាំង ភេទប្រុស អាយុ ៣២ឆ្នាំ
៥/ ឈ្មោះ អ៊ុន សុខឃីម ភេទប្រុស អាយុ ២៥ឆ្នាំ
ឃាត់ខ្លួនបានកាលពីវេលាម៉ោង២៣:00នាទី រួម និងក្រាមពណ៍សថ្លា ០១កញ្ចប់(ប្រភេទម៉ាទឺកកក) ជនសង្ស័យទាំង ០៥នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាននៅចំណុច ផ្លូវបេតុង ជិតស្ពានឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំង ០៥នាក់ ខាងលើ យកមក ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ យកមកឃុំខ្លួន រួចមក កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ផ្សេងទៀត យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅចំណុចទីតាំងផ្សេងគ្នា ក្នុងនោះមាន៖

១/ ឈ្មោះ ណុប សារ៉ុម ភេទប្រុស អាយុ ៣១ឆ្នាំ ,
២/ ឈ្មោះ យន់ យី ភេទប្រុស អាយុ ៤០ឆ្នាំ
រួម និង ក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចវេលាម៉ោង២០:៤០នាទី ចំណុច: លើផ្លូវR6 កែងផ្លូវបេតុងជាប់ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៣/ ឈ្មោះ ផុន ភារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ
រួម និង ក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២៣:៤០នាទី នៅចំណុច ការដ្ឋានវន្ត័ផាក ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។