ជនសង្ស័យ ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន!

11

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៥:១៥នាទី សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យ ០១នាក់ ពីមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(កិបកេងប្រាក់ក្រុមហ៊ុន)។ ជនសង្ស័យមានឈ្មោះ ប៉ុន សុគា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិលក្រុមហ៊ុនឆ្នោតកីឡាជាតិ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ហ្វាន ហ្វាន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ជាអគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ នៅចំណុចក្រុមហ៊ុនឆ្នោតកីឡាជាតិ ពីបទរំលោភលើទំនុកចិត្ត(កិបកេងប្រាក់ក្រុមហ៊ុន) ចំនួន ៦៥៥,១២០០រៀល(ប្រាំមួយលានប្រាំសែនប្រាំម៉ឺនមួយពាន់ពីររយ) តាមប្រព័ន្ធបច្ចេកវិទ្យា។ ករណីនេះ កើតឡើងតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការស្រាវជ្រាវ និងធ្វើការតាមដាន អស់មួយរយៈពេលកន្លងមក ទើបដឹងថាជនសង្ស័យខាងលើ បានប្រើបា្រស់លេខសំងាត់ចំនួន ០៤ ដើម្បីដកលុយក្រុមហ៊ុន ទើបនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ បានប្តឹងសមត្ថកិច្ចអាវុធហត្ថ ឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ តែម្តង។

ក្រោយពេលឃាត់បាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា រួបខ្លួនពិតជាបានប្រព្រឹត្តអំពើខាងលើនេះ ពិតប្រាកដមែន ហើយរូបខ្លួន ក៏បានទទួលស្គាល់កំហុសផងដែរ ហើយក្រុមហ៊ុនបានធ្វើលិខិតទទួលកំហុស និងធ្វើកំណត់ហេតុសងលុយដែលបាត់បង់ឲ្យទៅក្រុមហ៊ុនវិញ។ ជនសង្ស័យ ខាងលើ បានបន្តប្រាប់សមត្ថកិច្ចអាវុធហត្ថ ទៀតថា អំពើខាងលើនេះពុំមានអ្នកនៅពីក្រោយខ្នងនោះទេ គឺរូបខ្លួនប្រព្រឹត្តអំពើ ខាងលើនេះតែម្នាក់ឯងទេ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់