ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ឃុន ឌីម៉ា ហៅ ឃីម ឌីម៉ា ដែលជាកីឡាករនៃក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញផងដែរនោះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយនាំមកជាមួយនូវមេដាយមាស ជូនជាតិមាតុភូមិ លើវិញ្ញាសារកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។
ក្នុងនោះផងដែរ នាយទាហានជាន់ខ្ពស់នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមិត្តរួមការងារអាវុធហត្ថ ជាច្រើនរូប កំពុងរងចាំទទួលស្វាគមន៍ អបអរសាទរឌីម៉ា ដោយក្តីអន្ទះសាររីករាយបំផុត។