នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ជីម ជឿន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិស្រីស្នំ ពិការជើងទាំងសងខាង និងមានបញ្ហាងងឹតភ្នែកខាងស្តាំ ដើម្បីជូនគាត់ទៅទទួលការវះកាត់ព្យាបាលភ្នែកតាមការណាត់របស់លោកគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ថិតក្នុងភាពពិកា ខ្វះការទទួលព័ត៌មាន លោក ជីម ជឿន បានស៊ូទ្រាំងងឹតភ្នែកជាច្រើនឆ្នាំ រហូតបានជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទើបឯកឧត្តមបានប្រាប់ឲ្យក្រុមការងារ ជូនលោក ជីម ជឿន ទៅមន្ទីរពេទ្យជាច្រើនលើកតាមការណាត់ជួបរបស់គ្រូពេទ្យប្រកបដោយការយកចិត្តទុកដាក់ រហូតដល់លោកបានទទួលការ វះកាត់។