កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ!

47

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ១៤.កក្កដា.១៩៩៣ – ១៤.កក្កដា.២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពង់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ, អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, អគ្គរដ្ឋទូត, អ្នកឧញ្ញ៉ា, លោកឧញ្ញ៉ា, ឯកឧត្តម, ឧត្តមសេនីយ៍ និងតាមបណ្តាស្ថាប័នពាក់ព័ន្ធនានាផងដែរ។ សូមទស្សនា ការសម្តែងរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។