ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យនិងរថយន្តសង្គ្រោះរបស់អាវុធហត្ថរាជធានីភ្នំពេញ បានជួយសង្គ្រោះនិងនាំ ពលរដ្ឋម្នាក់ ដែលត្រូវរថយន្តបុកបាក់ភ្លៅ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ដោយមានការយកចិត្តទុកដាក់ទទួលព្យាបាលយ៉ាងហ្មត់ចត់ពីវិជ្ជបណ្ឌិត ជនរងគ្រោះ ត្រូវបានពិនិត្យនិងថតអ៊ិចសារ៉េភ្លាមៗ ។ ជាលទ្ធផលជនរងគ្រោះ ឈ្មោះ មុំ វ៉ែន អាយុ៤១ឆ្នាំ បុគ្គលិកក្រុមហ៊ុន Golden BST Concrete បានបាក់ភ្លៅខាងស្តាំនិងមានរបួសភ្លៅខាងឆ្វេង ត្រូវសម្រាកព្យាបាលនិងធ្វើការវះកាត់នៅមន្ទីរពេទ្យ ពិតជាគួរឲ្យអាណិតគាត់ណាស់!
Home ប្រតិបត្តិការ ការងារសង្រ្គោះ ក្រុមគ្រូពេទ្យនិងរថយន្តសង្គ្រោះរបស់អាវុធហត្ថរាជធានីភ្នំពេញ បានជួយសង្គ្រោះនិងនាំ ពលរដ្ឋម្នាក់