ក្រុមក្មេងស្ទាវ ដែលបានធ្វើសកម្មភាពប្រើ ដាវ កាំបិត និងផ្គាក់ កាប់លើជនរងគ្រោះ ត្រង់ខ្នង និង មុខ (មុតរយះដេរចំនួន២៤ថ្នេរ) និងកាប់កម្ទេចម៉ូតូមិត្តភក្តិរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនដៃដល់ ឈ្មោះ ឡៃ មករា ភេទប្រុស អាយុ១៩ឆ្នាំ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកម្នាក់ទៀត ឈ្មោះ ទូច ដាឬទ្ធីសត្យា ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវសេះស ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ រីឯបក្ខពួកផ្សេងទៀតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន បន្ថែមទៀតផងដែរ៕
https://www.facebook.com/share/v/Bx7urWQMdxB3WYxa/?mibextid=oFDknk