នារសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការរងខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺដោយធ្វើការវះកាត់គ្រោះក្នុងតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ដោយរាល់ការចំណាយក្នុងការព្យាបាលគឺមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ជាអ្នកធានារ៉ាប់រង។
ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌដង្កោ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១លានរៀល, ភេសជ្ជៈ ទឹកសុទ្ធ ៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕